ព័ត៌មានជាតិ
រយៈពេល ៥ខែ អង្គភាពស៊ីម៉ាក់ បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង ៥៦លាន ម៉ែត្រក្រឡា
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា បានឱ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២៥ នេះ អង្គភាពស៊ីម៉ាក់ (CMAC) បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានជាង ៥៦លាន ម៉ែត្រក្រឡា។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការរយៈ៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប លោក ហេង រតនា បានបញ្ជាក់ថា រយៈពេល៥ខែ (មករា-ឧសភា) ឆ្នាំ២០២៥ នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ដោយបានបោសសម្អាតផ្ទៃដីចម្ការមីន/ចម្ការគ្រាប់បានចំនួន ៥៦.១៥២.៣៩៦ ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១៧.៤៤៤គ្រាប់ និងឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ចំនួន ១.៥៧៣ករណី ព្រមទាំងបានផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋបានចំនួន ៧៩១.៤៦៦នាក់។
សូមរម្លឹកដែរថា នៅក្នុងឆ្នាំ២០២៤ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន ១៧.៩៨០ហិកតា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន ១០.៥៦៤ហិកតា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧.៤២៣ហិកតា៕


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


