សេដ្ឋកិច្ច
រយៈពេល ៤ ខែ ពាណិជ្ជកម្ម រុស្ស៊ី-ចិន កើនឡើងដល់ជាង ៧៣ ពាន់លានដុល្លារ
រដ្ឋបាលគយចិនបង្ហាញថា ពាណិជ្ជកម្មរុស្ស៊ី-ចិនក្នុងខែមករាដល់ខែមេសា ឆ្នាំ ២០២៣ បានកើនឡើងគួរឲ្យកត់សម្គាល់ ដល់ ៤១.៣ ភាគរយ ពោលស្មើនឹង ៧៣ ពាន់លានដុល្លារ ។

តាមរយៈរបាយការណ៍នេះ ចិនបាននាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ីដែលមានតម្លៃ ៣៣.៦៨៦ ពាន់លានដុល្លារ កើនឡើង ៦៧.២ ភាគរយក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈការនាំចូលពីរុស្ស៊ី បានកើនឡើង ២៤.៨ ភាគរយ ស្មើនឹងជាង ៣៩ ពាន់លានដុល្លារ ។
ដោយឡែកនៅក្នុងខែមេសា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ១៩ ពាន់លានដុល្លារ ដោយរុស្ស៊ីបានផ្គត់ផ្គង់ទំនិញមានតម្លៃ ៩.៦ ពាន់លានដុល្លារដល់ប្រទេសចិន ហើយចិនបានផ្គត់ផ្គង់ទំនិញតម្លៃ ៩.៦២១ ពាន់លានដុល្លារដល់រុស្ស៊ី ។

ចំណែកចំពោះពាណិជ្ជកម្មរវាងអាមេរិក និងចិនវិញ ក្នុងអំឡុងពេលនេះបានថយចុះ ១១.២ ភាគរយ មកនៅត្រឹម ២១៨ ពាន់លានដុល្លារ ។ ក្នុងនោះ ការនាំចេញរបស់ចិនទៅកាន់អាមេរិក ក៏បានធ្លាក់ចុះផងដែរគឺ ១៤.៣ ភាគរយមកនៅត្រឹមតែ ១៥៨.២៥ ពាន់លាន ខណៈការដឹកជញ្ជូនពីអាមេរិកទៅចិនវិញ បានធ្លាក់ចុះមកនៅត្រឹមតែ ៥៩.៦៧៣ ពាន់លានដុល្លារប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ Sputnik
ចុចអាន ៖ រុស្ស៊ី និងអ៊ុយក្រែន ប្រារព្ធទិវាជ័យជម្នះក្នុងស្ថានភាពខុសពីអតីតកាល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


