Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបាន ២,០១០ លាន​ដុល្លារឆ្នាំ២០២០

បានផុស

នៅ

ទោះស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្ដី ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន សម្រេចបានប្រមាណ ២,០១០ លានដុល្លារអាមេរិកកាលពីឆ្នាំ២០២០កន្លងទៅនេះ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងចំនួនទឹកប្រាក់ប្រមាណ ១,១៣១ លានដុល្លារ និងនាំចូលមកវិញក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៨៧៩ លានដុល្លារ។ គិតត្រឹម ៦ ខែដើមឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាន ប្រមាណ ៨៤១ លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជា ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ ស្បែកនិងផលិតផលធ្វើអំពីស្បែក និងដែក ។ល។ ទំនិញដែលនាំចូលពីជប៉ុនរួមមាន៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់ គ្រឿងអេឡិចត្រូនិច សង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលផ្លាស្ទីក សម្ភារៈកីឡា និងគ្រឿងបន្ទាប់បន្សំជាដើម។

ជប៉ុនគឺជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ដែលបានផ្ដល់ជំនួយ និងវិនិយោគយ៉ាងច្រើននៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគរបស់ជប៉ុន នៅកម្ពុជា មានចំនួន១៣៧ គម្រោង ដែលមាន ទុនវិនិយោគសរុបចំនួន ២,៤៨៦ លានដុល្លារ។

ក្នុងឆ្នាំ២០១៩ វិនិយោគ មាន ៦ គម្រោង ដែលមានទឹកប្រាក់ចំនួន ២៩៩ លានដុល្លារ ក្នុងនេះ គម្រោងសាងសង់ផ្សារ AEON Mall 3 មាន ទុនវិនិយោគ រហូតដល់ ២៨៩.៦លានដុល្លារ ហើយក្នុងឆ្នាំ២០២០ មាន ១ គម្រោង ដែលមានទឹកប្រាក់ចំនួន ៧.១៧លានដុល្លារ ភាគច្រើន គឺវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាវិត នាងកុក ប៉ោយប៉ែត និងក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម