សេដ្ឋកិច្ច
សេដ្ឋកិច្ច ចិន នៅត្រីមាសទី ៣ មានកំណើនជិត ៥ ភាគរយលើសការរំពឹងទុក
សេដ្ឋកិច្ចចិននៅត្រីមាសទី ៣ នេះមានការកើនឡើងលឿនជាងការរំពឹងទុករបស់អ្នកវិភាគទៅទៀត ខណៈការប្រើប្រាស់ និងសកម្មភាពឧស្សាហកម្មនៅក្នុងខែកញ្ញាក៏មានកំណើនដូចគ្នា ។

យោងតាមទិន្នន័យស្ថិតិជាតិចិនបានឲ្យដឹងថា នៅត្រីមាសទី ៣ ពោលចាប់តាំងពីខែកក្កដាដល់ខែកញ្ញា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនមានកំណើនដល់ ៤.៩ ភាគរយ ។ ទិន្នន័យនេះ មានការកើនឡើងខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគ ០.៦ ភាគរយ ដែលដាក់ក្ដីរំពឹងត្រឹមកំណើន ៤.៤ ភាគរយប៉ុណ្ណោះ ប៉ុន្តែវានៅទាបជាងត្រីមាសទី ២ ដែលមាន ៦.៣ ភាគរយ។
ទន្ទឹមនោះ កាលពីឆ្នាំមុន ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងត្រីមាសទី៣ ក៏មានការកើនឡើង ១.៣ ភាគរយផងដែរ ដោយបង្កើនល្បឿនពី ០.៥ ភាគរយ នៅក្នុងត្រីមាសទីពីរ និងលើសពីការព្យាករណ៍សម្រាប់កំណើន ១.០ ភាគរយ ។

ដោយឡែកនៅខែកញ្ញា មានកំណើន ៤.៥ ភាគរយនៅក្នុងផលិតកម្មឧស្សាហកម្ម និង ៥.៥ ភាគរយនៃការលក់រាយ បើប្រៀបធៀបនឹងឆ្នាំមុន ដែលលើសពីការរំពឹងទុករបស់ទីផ្សារបន្តិច ។
កាលពីមុន ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោកមួយនេះ បានធ្លាក់ចុះក្នុងត្រីមាសទី ២ ដោយសារតែទើបងើបចេញពីជំងឺកូវីដ ១៩ ស្របពេលអស្ថិរភាពក្នុងវិស័យអចលនទ្រព្យ និងបំណុលធំៗ បន្ទាប់ពីការហ៊ានវិនិយោគជាច្រើនឆ្នាំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមទាំងការកើនឡើងនៃការចំណាយសាធារណៈ ការទម្លាក់អត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យអចលនទ្រព្យ និងគោលនយោបាយផ្សេងៗទៀត ដើម្បីលើកកម្ពស់វិស័យឯកជន។
ទោះយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានបង្ហាញនូវវិធានការមួយចំនួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីត្រូវបានរារាំងដោយការភ័យខ្លាចលើហានិភ័យបំណុល និងការផុយស្រួយនៃប្រាក់យ័ននៅឆ្នាំនេះ ដោយសារតែការពង្រីកភាពខុសគ្នានៃទិន្នផល ខណៈដែលអត្រាការប្រាក់សកលនៅតែកើនឡើងខ្ពស់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Reuters
ចុចអាន៖ ចិន បន្ថែមលុយ ១០០ ពាន់លានដុល្លារចូលទៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


