សេដ្ឋកិច្ច
ចិន បន្ថែមលុយ ១០០ ពាន់លានដុល្លារចូលទៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសកាលពីថ្ងៃពុធថា នឹងបន្ថែមលុយជាង ១០០ ពាន់លានដុល្លារទៀតសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ។

លោក ស៊ី បាននិយាយថា ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូល នឹងបង្កើតឱកាសហិរញ្ញប្បទានចំនួន ៤៨ ពាន់លានដុល្លារ សម្រាប់គម្រោង BRI ខណៈទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារ នឹងត្រូវបន្ថែមចូលទៅក្នុងមូលនិធិផ្លូវសូត្រ ។
ស្របពេលជាមួយគ្នានេះ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ពិភពលោករបស់ប្រទេសចិន បានធានាកិច្ចសន្យាដែលមានតម្លៃជាង ២ ពាន់ពាន់លានដុល្លារនៅទូទាំងពិភពលោករួចហើយ ។

ទន្ទឹមនោះ គំនិតផ្តួចផ្តើមនេះបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកលលោក ទោះបីជាវាបានបណ្ដាលឲ្យប្រទេសក្រីក្រមួយចំនួនប្រឈមនឹងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ ។
គួរបញ្ជាក់ថា ចិនបាននិងកំពុងរៀបចំវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ ស្ដីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីតំណាងប្រទេសប្រមាណ ១៣០ ហើយក្នុងនោះក៏រួមមានទាំងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


