សេដ្ឋកិច្ច
ថៃ បន្តគោលនយោបាយលើកលែងទិដ្ឋាការដល់ប្រទេស និងដែនដីចំនួន ២ ទៀត
ថៃបានបន្តគោលនយោបាយលើកលែងទិដ្ឋាដល់ទេសចរមកពីប្រទេស និងដែនដីចំនួន ២ ទៀតគឺ ឥណ្ឌា និងកោះតៃវ៉ាន់សម្រាប់ដំណើរកម្សាន្តមកលេងប្រទេសថៃរយៈពេល ៣០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិការហូតដល់ខែឧសភា ឆ្នាំ២០២៤ ។

គោលនយោបាយលើកលែងទិដ្ឋាការនេះ មានគោលបំណងពន្លឿនការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរដើម្បីស្តារចំណូលពីវិស័យមួយនេះត្រឡប់ទៅកម្រិតមុនកូវីដ ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាដើម ។
ឥណ្ឌា គឺជាទីផ្សារប្រភពទេសចរណ៍ធំជាងគេទី ៤ របស់ប្រទេសថៃ ខណៈពេល ១០ ខែក្នុងឆ្នាំនេះ ទេសចរឥណ្ឌាមកកម្សាន្តនៅថៃមានប្រមាណជាង ១.២ លាននាក់ បន្ទាប់ពីម៉ាឡេស៊ី ចិន និងកូរ៉េខាងត្បូង ។

បើយោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាលបានឲ្យដឹងថា សម្រាប់រយៈពេល ១០ ខែនៃឆ្នាំនេះ ថៃប្រមូលទេសចរបរទេសបានចំនួនជាង ២២ លាននាក់ ដោយទទួលចំណូលបាន ២៥.៦៧ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ថៃបានកំណត់គោលដៅទេសចរអន្តរជាតិ ២៨ លាននាក់ ខណៈរដ្ឋាភិបាលថ្មីក៏សង្ឃឹមលើ វិស័យទេសចរណ៍ អាចទូទាត់ការខាតបង់នៃការនាំចេញចុះខ្សោយ ដែលបានរារាំងកំណើនសេដ្ឋកិច្ចនាពេលកន្លងមក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


