ព័ត៌មានអន្ដរជាតិ
អំពើហិង្សានៅភាគខាងត្បូងថៃ ឥតធូរស្រាល, លើកនេះផ្ទុះគ្រាប់បែក មុខប៉ុស្តិ៍ប៉ូលិស តែម្តង
ភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហារទៀតហើយ ដោយកាលពីរាត្រីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ គ្រាប់បែកក្នុងរថយន្ត បានផ្ទុះនៅមុខប៉ុស្តិ៍ប៉ូលិស ក្នុងខេត្ត Narathiwat បង្កការខូចខាតធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីប៉ូលិស រថយន្ត Toyota Soluna ផ្ទុកទៅដោយគ្រាប់បែក បានផ្ទុះនៅមុខប៉ុស្តិ៍ប៉ូលិស Tanyong ក្នុងឃុំ Kaluao Nuea នៃស្រុក Mueang ធ្វើឲ្យខូចខាតដល់អគារ និងបង្កជាអគ្គិភ័យ ឆាបឆេះរាលដាលដល់សំណង់នៅក្បែរនោះ ផងដែរ។
យ៉ាងណា មិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះទេ ខណៈហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ ប៉ូលិសថៃ។

អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ផ្ទុះឡើងខ្លាំងទៅៗ ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនា តែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។
ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ គឺកើតឡើងនៅក្នុងខេត្តចំនួន៤ ដូចជា Narathiwat, Pattani, Yala និង Songkhla ដែលអូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា។

យោងតាមតួលេខចុងក្រោយ ពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


