Connect with us

សេដ្ឋកិច្ច

សមត្ថកិច្ច រកឃើញសាច់បង្កកអត់ច្បាប់ជិត​៤០​ម៉ឺន​គ.ក្រ នៅភ្នំពេញ

បានផុស

នៅ

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានរកឃើញសាច់បង្កកអត់ច្បាប់ជិត៤០ម៉ឺនគ.ក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់បង្កកគ្មានឯកសារច្បាប់ទាំងនេះ រួមមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានអះអាងថា សាច់សត្វបង្កកទាំងនេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ។ លោកបានគូសបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្នើសុំទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញឱ្យបិទឃ្លាំងបង្កកសាច់សត្វនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

អ្នកប្រកបអាជីវកម្មលក់សាច់ និងប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវសាទរចំពោះចំណាត់ការរបស់អាជ្ញាធរចំពោះសាច់បង្កកអត់ច្បាប់នេះ ក្នុងនោះ ក៏មានដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ លោក ស្រ៊ុន ពៅ បានថ្លែងអំណរដល់អគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្រ្កាប និងមានចំណាត់ការចំពោះបញ្ហានេះ និងបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាការកត់សម្គាល់ បញ្ហាសាច់បង្កកនេះ កំពុងក្លាយជាប្រធានបទដ៏ពេញនិយមមួយនៃការជជែកពិភាក្សាគ្នានៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេស ពីសំណាក់អ្នកតាមដាន និងនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ពួកគេសម្តែងការព្រួយបារម្ភចំពោះការហូរចូលយ៉ាងគំហកនៃសាច់បង្កកនេះពីបរទេសមកកាន់ប្រទេសកម្ពុជា ដែលសាច់បង្កកខ្លះមានរយៈពេលយូរខ្លាំងដែលអាចបង្កបញ្ហាដល់សុខភាពរបស់អ្នកបរិភោគ។ ចំណែក អ្នកប្រកបរបរចិញ្ចឹមសត្វនៅក្នុងស្រុក ក៏ចង់មានការកាត់បន្ថយឱ្យបានច្រើននូវការនាំចូលសាច់បង្កកនេះផងដែរ ពីព្រោះថា បើការនាំចូលកាន់តែច្រើន នឹងនាំប៉ះពាល់អាជីវកម្មចិញ្ចើមសត្វ និងលក់សាច់នៅក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម