សេដ្ឋកិច្ច
អាមេរិកគ្រោងប្រកាសដាក់ពន្ធថ្មី លើវិស័យយុទ្ធសាស្ត្ររបស់ចិន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសកញ្ចប់ពន្ធថ្មី ដោយដាក់គោលដៅលើវិស័យយុទ្ធសាស្រ្តផ្សេងៗរបស់ប្រទេសចិន ចំពេលដែលទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២នៅតែបន្តជូរចត់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពដឹងច្បាស់លើបញ្ហានេះ។
ប្រភពបានឱ្យដឹងថា ការប្រកាសលើចំណាត់ការ ដែលអាចនឹងធ្វើឡើងជាផ្លូវការនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនោះ នឹងបន្ថែមពីលើពន្ធដែលមានស្រាប់។ ប៉ុន្តែវាក៏អាចនឹងត្រូវបានពន្យារពេលប្រកាសផងដែរ។
ប្រភពដដែលបន្តថា ព័ត៌មានលម្អិតអំពីតម្លៃឬប្រភេទនៃពន្ធជាក់លាក់ ដែលនឹងត្រូវដាក់ចេញ ស្ថិតនៅជាសេចក្ដីព្រាងនៅឡើយ ប៉ុន្តែរដ្ឋបាល បៃដិន ផ្ដោតលើផលប្រយោជន៍ក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងតំបន់សន្តិសុខជាតិ។
ទាក់ទិននឹងបញ្ហានេះដូចគ្នា សារព័ត៌មាន Bloomberg បានរាយការណ៍ថា វិស័យដែលស្ថិតនៅក្នុងគោលដៅពន្ធថ្មី នឹងរួមបញ្ជូលដូចជា រថយន្តអគ្គិសនី ថ្ម និងឧបករណ៍ថាមពលពន្លឺព្រះអាទិត្យជាដើម។
យ៉ាងណាមិញ គេមើលឃើញថា វិធានការបែបនេះអាចបង្កការសងសឹកពីចិន ចំពេលដែលប្រទេសទាំង២ស្ថិតនៅក្នុងស្ថានភាពតានតឹងរួចទៅហើយ មិនថាភូមិសាស្រ្តនយោបាយ ឬទំនាក់ទំនងពាណិជ្ជកម្មនោះទេ។
នៅឆ្នាំ ២០២២ លោក បៃដិន បានចាប់ផ្តើមការពិនិត្យឡើងវិញនូវគោលនយោបាយសម័យអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្រោមកថាខណ្ឌទី ៣០១ នៃច្បាប់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ កាលពីខែមុន ប្រធានាធិបតីរូបនេះ បានអំពាវនាវឱ្យដំឡើងពន្ធខ្ពស់លើផលិតផលដែករបស់ចិន។
ជាមួយគ្នានោះ រដ្ឋបាលលោក បៃដិន ក៏កំពុងដាក់សម្ពាធប្រទេសជិតខាងម៉ិកស៊ិក ឱ្យហាមឃាត់ប្រទេសចិនកុំឱ្យលក់ផលិតផលដែករបស់ខ្លួនទៅសហរដ្ឋអាមេរិក ដោយប្រយោលតាមរយៈម៉ិកស៊ិកផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


