ព័ត៌មានជាតិ
បង្ហើបតម្លៃបន្ទប់ស្នាក់នៅសណ្ឋាគារប្រណិតឋានសួគ៌បូកគោ នៅលើកំពូលភ្នំបូកគោ
សណ្ឋាគារឋានសួគ៌បូកគោ បានចាប់ផ្ដើមដំណើរការអាជីវកម្មផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរនៅឆ្នាំ ២០១២ ទន្ទឹមការសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់ពីជើងភ្នំទៅកំពូលភ្នំដែលមានកម្ពស់ជាង ១ ពាន់ម៉ែត្រ។
សណ្ឋាគារប្រណិតលំដាប់ផ្កាយនៅលើកំពូលភ្នំបូកគោមានបន្ទប់សរុបចំនួន ៤១២ បន្ទប់ ដោយបែងចែកជា ២ ប្រភេទ មានប្រភេទបន្ទប់ម៉ាស៊ីនត្រជាក់ និងប្រភេទកង្ហារ។

បើតាមបុគ្គលិកផ្នែកទទួលភ្ញៀវនៅសណ្ឋាគារឋានសួគ៌បូកគោ បានបង្ហើបពីតម្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារឋានសួគ៌បូកគោ បើសិនភ្ញៀវកក់មុន នៅថ្ងៃធម្មតា (អាទិត្យ ដល់ ព្រហស្បតិ៍) សម្រាប់បន្ទប់កង្ហារគ្រែមួយនិងគ្រែពីរតម្លៃ ៣០ ដុល្លារ និងថ្ងៃចុងសប្ដាហ៍ (សុក្រដល់ថ្ងៃសៅរ៍) តម្លៃ ៣៥ ដុល្លារ។
ដោយឡែកបន្ទប់ម៉ាស៊ីនត្រជាក់ ថ្ងៃធម្មតា (អាទិត្យដល់ព្រហស្បតិ៍) តម្លៃ ៥០ ដុល្លារ និងថ្ងៃចុងសប្ដាហ៍ (សុក្រដល់ថ្ងៃសៅរ៍) តម្លៃ ៥៥ ដុល្លារ។
ក្រៅពីបន្ទប់ធម្មតា (Standard Room) សណ្ឋាគារក៏មានបន្ទប់ស្វិតរូម (VIP) ដែលមាន ៣៨ បន្ទប់។ បន្ទប់ស្វីតរូមមានប្រភេទកង្ហារ និងម៉ាស៊ីនត្រជាក់ តម្លៃចាប់ពី ៧០ ដុល្លារ ដល់ ១៤០ ដុល្លារ។
លក្ខណៈពិសេសបន្ទប់ស្វីតរួម មានខ្នាតទំហំរហូតដល់ ៥៨ ម៉ែត្រការ៉េ រួមទាំងមានកន្លែងទទួលភ្ញៀវផងដែរ។

បើតាមបុគ្គលិកដដែលបានបញ្ជាក់ថា តម្លៃខាងលើជាតម្លៃពិសេស ខណៈពីមុនតម្លៃបន្ទប់ធម្មតាចាប់ពី ៨៥ ដុល្លារដល់ ៩៥ ដុល្លារ និងបន្ទប់ស្វីតរួមចាប់ពី ១៦៥ ដល់ ១៧៥ ដុល្លារក្នុងមួយយប់។
ការបញ្ចុះតម្លៃនេះដោយសារស្ថានភាពវិបត្តិសាកល និងណាមួយក៏ដោយសារក្រុមហ៊ុនចង់ជំរុញឲ្យភ្ញៀវទេសចរមកស្នាក់នៅនិងមកកម្សាន្តនៅឧទ្យានជាតិបូកគោឲ្យបានច្រើន។
គួរបញ្ជាក់ថា តម្លៃបន្ទប់ស្នាក់នៅនេះ ក៏រួមបញ្ចូលការផ្តល់អាហារពេលព្រឹកសម្រាប់មនុស្សពីរនាក់ផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


