សេដ្ឋកិច្ច
កម្ពុជា-ឥណ្ឌានឹងដាក់ឱ្យដំណើការនៃការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធបាគងនៅខែមិថុនា
ភ្នំពេញ៖ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងកាលពីពេលថ្មីៗនេះថា ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា-ឥណ្ឌាតាមរយៈ«ប្រព័ន្ធបាគង»នឹងដាក់ឱ្យដំណើការនាដើមខែមិថុនា ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ការសម្រួលពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាភ្ញៀវទេសចរ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ជាតិរវាងប្រទេសទាំងពីរក៏គ្រោងនឹងបើកការហោះហើរត្រង់ឆាប់ៗនេះផងដែរ។

ថ្លែងក្នុងកម្មវិធីនៅក្នុងកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដោយសារព័ត៌មានរបស់ជប៉ុន Nikkei Asia កាលពីពេលថ្មីៗនេះ លោកស្រីបណ្ឌិត ជា សិរីថា គំនិតផ្តួចផ្តើមនេះត្រូវបានគ្រោងសម្រាប់ខែមិថុនា ឆ្នាំ ២០២៤ នេះ ។ លោកស្រីបណ្ឌិតថ្លែងបញ្ជាក់ថា៖«ការទូទាត់ឆ្លងដែនដោយប្រើបាគងជាមួយប្រទេសឥណ្ឌាត្រូវបានគេគ្រោងនឹងដាក់ឱ្យដំណើការចាប់ពីដើមខែមិថុនានេះតទៅ»។
ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនNPCI International Payments Limited (NIPL) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុនNational Payments Corporation of India (NPCI)កាលពីថ្ងៃទី ១៧ ខែមីនាឆ្នាំមុនបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់ការទូទាត់ឆ្លងព្រំដែន និងការផ្ទេរប្រាក់ផ្ញើទៅគ្រួសាររវាងប្រទេសកម្ពុជា និងឥណ្ឌា។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើងតាមរយៈវីដេអូ កាលពីថ្ងៃទី ១៧ ខែមីនា ហើយបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC)និងលោក Ritesh Shukla អគ្គនាយកប្រតិបត្តិក្រុមហ៊ុនNIPL។

គោលបំណង MOU នេះ គឺដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយ ដែលអាចឱ្យភាគីទាំងពីរអាចសិក្សាបន្ថែម និងពិភាក្សាអំពីផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និងផ្នែកពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើតការតភ្ជាប់ផ្នែកឌីជីថល និងអន្តរប្រតិបត្តិការ ដើម្បីគាំទ្រដល់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយ NBC បន្ទាប់ពីការចុះហត្ថលេខា។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) កាលពីចុងខែមករាថា ប្រទេសឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយល្អណាស់ ហើយវាជាឱកាសមួយក្នុងការបង្កើនទំនុកចិត្ត ដើម្បីបង្កើនអាជីវកម្ម និងការវិនិយោគ ព្រោះថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោម បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សបំផុតជាច្រើនរបស់ពិភពលោក។
លោកស្រីថ្លែងថា៖ «យើងក៏កំពុងស្វែងរកការវិនិយោគទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ផងដែរហើយថ្មីៗនេះបានផ្លាស់ប្តូរសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀងការយកពន្ធត្រួតគ្នា (DTA)។ លើសពីនេះ យើងកំពុងសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីលើកកម្ពស់ការទូទាត់ឆ្លងព្រំដែនផងដែរ»។

លោកស្រីបណ្ឌិត សិរី បានកត់សម្គាល់ថា កម្ពុជាបានបង្កើតការតភ្ជាប់ទូទាត់ឆ្លងដែនជាមួយប្រទេសថៃ ឡាវ និងវៀតណាមរួចហើយ។ ក្រៅពីប្រទេសឥណ្ឌា NBC នឹងដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសក្នុងតំបន់ដូចជា ជប៉ុន សិង្ហបុរី ហ្វីជី កោះសូឡូម៉ុន និងរវ៉ាន់ដា ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចឆ្លងដែនដោយប្រើប្រាស់ រូបិយប័ណ្ណក្នុងស្រុក។
ពាណិជ្ជកម្មទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងឥណ្ឌាបានកើនឡើងជាលំដាប់ ដែលសម្រេចបានជិត ៤៨៥,៧០ លានដុល្លារកាលពីឆ្នាំ ២០២៣ កើនឡើង ១០ ភាគរយបើធៀបនឹងឆ្នាំ ២០២២។
ទិន្នន័យបានពីក្រសួងទេសចរណ៍បង្ហាញថា ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៦៨៨៣៦ នាក់កាលពីឆ្នាំមុន កើនឡើងជាង ១០២ ភាគរយពីចំនួន ៣៤ ០១៦ នាក់៕
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


