សេដ្ឋកិច្ច
កម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំមួយទៀត ជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ ២០២៤ថា កម្ពុជាកំពុងសិក្សាបង្កើតផ្សារបោះដុំថ្មីមួយទៀត នៅរាជធានីភ្នំពេញដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ា លឹម ហេង ប្រធានស្តីទីសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រសិនបើកម្ពុជាមានផ្សារបោះដុំបន្ថែមទៀតវាជារឿងល្អ សម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេសដែល អាចភ្ជាប់ទំនាក់ទំនងជាមួយផ្សារក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ។
អ្នកឧកញ៉ា លឹម ហេង បានបង្ហើបថា ផ្សារបោះដុំផលិតផលខ្មែរដែលរាជរដ្ឋាភិបាលកំពុងសិក្សានេះ ទំនងមានទំហំប្រហាក់ប្រហែលនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី ស្ថិត នៅបឹងតាមោក ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ លើផ្ទៃដី ២០ហិកតា ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការហើយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤នេះ។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា បច្ចុប្បន្នកសិផលកម្ពុជា មានថ្លៃដើមខ្ពស់ដោយសារមិនមាននិរន្តរភាព បើយើងមាននិរន្តភាពក្នុងការផ្គត់ផ្គង់ទីផ្សារ នោះយើងអាចផលិតបានថ្លៃដើមទាបហើយ ហើយថា បើមានផ្សារបោះដុំនេះ នឹងមានសហគ្រាសធុន តូច មធ្យម ដែលនឹងត្រូវចាប់ផ្ដើមផលិតកម្មវេចខ្ចប់ ដែលភាគច្រើនគឺជាផលិតផលកសិកម្ម ដែលកែច្នៃរួចហើយ។
លោក លឹម ហេង៖ «ទីផ្សារបោះដុំយើងអាចនឹងមានអង្ករ កៅស៊ូ ស្វាយចន្ទី ដំណាប់ស្វាយ និងឧស្សាហកម្មកែច្នៃមួយចំនួនទៀត ដែលអាចមានដល់រថយន្តផងដែរ»។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ក្នុងការជួយរកទីផ្សារ និងធានាតម្លៃឱ្យកសិករឱ្យបានកាន់តែច្រើន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានជិត ៩ លានតោនទៅកាន់គោលដៅចំនួន៧៨ប្រទេស គិតជាទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ៕

រូបភាពដើមគរថ្មី
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន