ព័ត៌មានជាតិ
Emeraldបង្ហាញអំពីដំណើការអាជីវកម្មរ៉ែមាសដ៏ល្អនៅកម្ពុជាសម្រាប់ឆ្នាំនេះ
ក្រុមហ៊ុន Emerald Resources NL ដែលចុះបញ្ជីនៅផ្សារហ៊ុនអូស្រ្តាលីនិងជាក្រុមហ៊ុនដែលបានធ្វើអាជីវកម្មរ៉ែមាសដំបូងគេនៅកម្ពុជាបានបង្ហាញអំពីដំណើការអាជីវកម្មដ៏ល្អប្រសើរសម្រាប់ឆ្នាំ២០២៤ន ជាមួយទិន្នផលរ៉ែមាសដ៏មានសក្តានុពល។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីសប្តាហ៍មុន ក្រុមហ៊ុនបានប្រកាសពីការផលិតមាសប្រចាំឆ្នាំចំនួន ១១៤០៧៦ អោនពីអណ្តូងរ៉ែមាសអូក្វាវរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលលើសពីការព្យាករណ៍ផលិតកម្មឆ្នាំ ២០២៤ ។
«ក្រុមហ៊ុនមានស្ថានភាពសាច់ប្រាក់ និងមាសដ៏រឹងមាំចំនួន ១៦២,៣ លានដុល្លារអូស្ត្រាលី រួមជាមួយនឹងក្រុមការងារជំនាញក្នុងការខិតខំប្រឹងប្រែង និងបានបង្ហាញឱ្យឃើញអំពីសក្តានុពលនៃការរុករក និងកំណើនធនធានរបស់ខ្លួនទាំងនៅក្នុងប្រទេសកម្ពុជា និងអូស្ត្រាលី។ ការប្តេជ្ញាចិត្តចំពោះគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) និងអព្យាក្រឹតភាពកាបូននៅក្នុងប្រតិបត្តិការបង្ហាញពីវិធីសាស្រ្តប្រកបដោយនិរន្តរភាពរបស់ខ្លួនចំពោះកំណើន»។នេះបើយោងតាមក្រុមហ៊ុន។
បច្ចុប្បន្ន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនEmerald Resources NL ដែលចុះបញ្ជីនៅប្រទេសអូស្ត្រាលី ដែលប្រតិបត្តិការនៅក្នុងខេត្តមណ្ឌលគិរី គឺជាក្រុមហ៊ុនឈានមុខគេមួយលើការរុករកយករ៉ែមាស។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងកាលពីពេលកន្លងមកថា ក្រុមហ៊ុនរ៉ែមាស Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី មានគម្រោងចង់ពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលក្រសួងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកអាជីវកម្មទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកបានលើកឡើងថា ការរុករ៉ែមាសនៅកម្ពុជា អាទិភាពធំ គឺនៅខេត្តមណ្ឌលគិរី ដោយបច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) កំពុងតែផ្តល់ការងារជាង២០០កន្លែង ដល់ពលរដ្ឋនៅតំបន់ ដែលមានប្រាក់បៀវត្សសមរម្យ មានធានារ៉ាប់រងត្រឹមត្រូវ និងបានបង់ពន្ធរាប់លានដុល្លារចូលជាតិ។
លោកបន្តថា៖«ហេតុនេះហើយ យើងកំពុងតែលើកចិត្តឱ្យក្រុមហ៊ុនអូស្រ្តាលីនេះ (Renaissance Minerals) ពង្រីកទៅតំបន់មេមុត ខេត្តត្បូងឃ្មុំ។ ហើយឥឡូវនេះក្រុមហ៊ុននេះ មានដាក់ចិត្តគេចង់ពង្រីកអាជីវកម្មរបស់គេទៅតំបន់នេះដែរ ព្រោះថាគេធ្វើបានជោគជ័យនៅមណ្ឌលគិរីហើយ»។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ការធ្វើអាជីវកម្មរ៉ែមាសដែលមានអាជ្ញាបណ្ណ មានចំនួន៩ក្រុមហ៊ុន ខណៈដែលក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd របស់ប្រទេសអូស្ត្រាលី ដែលអនុវត្តបានល្អជាងគេ។

បើតាមក្រសួងរ៉ែ ក្រុមហ៊ុន Renaissance ចម្រាញ់បានរ៉ែមាស៩០ ភាគរយ ដើម្បីដឹកចេញទៅក្រៅប្រទេសដើម្បីបន្សុទ្ធទៅជាមាស ៩៩,៩៩ ភាគរយ ឬខ្មែរយើងហៅថា មាសទឹក ១០។
ក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។គម្រោងរ៉ែមាសរបស់ក្រុមហ៊ុន Renaissance មានទីតាំងនៅតំបន់អូរខ្វាវ ក្នុងច្រករបៀងខាងកើតនៃឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មលើគម្រោងនេះកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំមុន ហើយគ្រោងនឹងផលិតដុំមាសជាមធ្យមប្រចាំឆ្នាំចំនួន ៣តោន។
កម្ពុជារំពឹងថា គម្រោងរ៉ែមាសអូខ្វាវ នឹងអាចរកចំណូលបាន ១៨៥លានដុល្លារក្នុង១ឆ្នាំនៃលំហូរសាច់ប្រាក់មុនបង់ពន្ធចំនួន ៤០លានដុល្លារ បានពីសួយសារអាករ និងពន្ធនេះ ត្រូវបានផ្ទេរចូលក្នុងថវិកាជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


