ព័ត៌មានអន្ដរជាតិ
ផ្ទុះអណ្តូងរ៉ែមាស ស្លាប់មនុស្ស៦០នាក់ នៅប្រទេស បួគីណាហ្វាសូ
មនុស្សប្រហែល៦០នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះនៅអណ្តូងរ៉ែមាស ក្នុងភូមិមួយនៅជិតទីក្រុង Gaoua ភាគនិរតីប្រទេស បួគីណាហ្វាសូ កាលពីថ្ងៃអង្គារទី២២ ខែកុម្ភៈ។

យោងតាមសាក្សី, ការផ្ទុះនេះបានកើតឡើង ដោយសារតែរំសេវដែលគេស្តុកទុកនៅទីនោះ ត្រូវភ្លើងឆាបឆេះ។
ប្រភពមួយបានប្រាប់រ៉យទ័រថា “មានសាកសពរាយប៉ាយពាសពេញគ្រប់ទីកន្លែង។ វាគឺជាការផ្ទុះដែលអាចកម្ទេចដើមឈើ និងបំផ្លាញផ្ទះសម្បែងបាន”។

អ្នករងរបួសរាប់សិបនាក់ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតខណៈ ស្ត្រី និងកុមារ ស្ថិតក្នុងចំណោមអ្នកស្លាប់។
ស្របពេលជាមួយគ្នានោះដែរ មនុស្សម្នាក់ត្រូវបានចាប់ខ្លួននិងឃុំឃាំង ដើម្បីសាកសួរ។

គួរបញ្ជាក់ថា បួគីណាហ្វាសូ គឺជាប្រទេសផលិតមាសដ៏ធំបំផុតមួយរបស់ទ្វីបអាហ្រ្វិក ប៉ុន្តែអណ្តូងរ៉ែជាច្រើនដែលដំណើរការដោយក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាក្រុមហ៊ុនក្រៅផ្លូវការផងដែរនោះ មិនមានការត្រួតពិនិត្យទេ ឬមានបទប្បញ្ញត្តិតិចតួចប៉ុណ្ណោះ។
ក្នុងឆ្នាំ២០២០ ប្រទេសនេះផលិតមាសបានចំនួន ៥៤ តោន ធៀបនឹង ៤៥ តោនក្នុងឆ្នាំ ២០១៩ ពោលគឺកើនឡើង ២០%៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ខ្មាន់កាំភ្លើងចូលបាញ់ដល់ភូមិ សម្លាប់មនុស្សជាង១៣០នាក់ នៅ បួគីណាហ្វាសូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


