ព័ត៌មានអន្ដរជាតិ
ក្រុមចោរចូលប្លន់ដល់អណ្តូងរ៉ែរបស់ចិន នៅហ្គាណា យកបានមាស១២គីឡូក្រាម តម្លៃ ៩០ម៉ឺនដុល្លារ
ក្រុមហ៊ុនរុករករ៉ែមាសរបស់ចិនឈ្មោះ Beijing Xiaocheng Technology Stock Co បានលាតត្រដាងថា ខ្លួនបាត់មាសអស់១២គីឡូក្រាម តម្លៃ៩០ម៉ឺនដុល្លារអាមេរិក ក្នុងអំពើប្លន់ប្រដាប់អាវុធនៅតំបន់ Esaase នៃទីក្រុង Kwahu West ភាគខាងកើតប្រទេសហ្គាណា ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៨ខែមេសា។

តាមការចុះផ្សាយរបស់ South China Morning Post, ក្នុងរបាយការណ៍ហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំដែលចេញផ្សាយកាលពីថ្ងៃពុធទី១៤ខែសីហា ក្រុមហ៊ុនចុះបញ្ជីនៅទីក្រុងសិនជិនបង្ហាញថា ក្នុងករណីនេះ ប៉ូលិសហ្គាណា ក៏ចាប់បានជនសង្ស័យពី៥ទៅ៦នាក់ ហើយឃុំខ្លួននៅប៉ុស្តិផងដែរ ខណៈភ្នាក់ងារសន្តិសុខនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ កំពុងបន្តស្វែងរកកន្លែងលាក់មាស។
ស្របពេលជាមួយគ្នានោះ ភ្នាក់ងារសន្តិសុខហ្គាណា ក៏បានប្រកាសផ្តល់រង្វាន់ សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនអ្នកដែលពាក់ព័ន្ធផ្សេងទៀត ក្នុងករណីប្លន់នេះផងដែរ។

តាមសេចក្តីរាយការណ៍ មានមនុស្សចំនួន១១នាក់ ត្រូវគេជឿថា ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារប្រដាប់អាវុធទៅលើក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Akroma Gold Mining Co។ ក្រុមចោរបានកំណត់គោលដៅលើរោងចក្រកែច្នៃរបស់ក្រុមហ៊ុន ដោយលួចយកមាស ថែមទាំងវាយដំនិងបង្ករបួសស្នាមដល់កម្មករជាច្រើននាក់ ទៀតផង ប៉ុន្តែមិនមានមនុស្សស្លាប់ទេ។
សូមបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់ Observatory, ហ្គាណា គឺជាប្រទេសនាំចេញមាសដ៏កំពូលមួយ ដោយរកចំណូលបាន ៩.៥៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយស្ទើរតែពាក់កណ្តាលនៃមាសរបស់ប្រទេសនេះ គឺត្រូវបាននាំចេញទៅអារ៉ាប់រួម ខណៈស្វីស ឥណ្ឌា និងហុងកុង ក៏ជាអ្នកទិញដ៏សំខាន់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះអណ្តូងរ៉ែមាស ស្លាប់មនុស្ស៦០នាក់ នៅប្រទេស បួគីណាហ្វាសូ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


