Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអណ្តូងរ៉ែមាសអូស្ត្រាលី គ្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ​​របស់​ប្រទេស​អូស្ត្រាលី ដែល​ធ្វើ​ពាណិជ្ជកម្ម​អណ្ដូង​រ៉ែមាស គ្រោង​ពង្រីក​លទ្ធភាព​នៃ​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​
លោក Morgan Hart នាយកគ្រប់គ្រង Renaissance Minerals ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម ជា​មួយ​លោក​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ នា​ប្រទេស​អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នៃ​ជំនួប​នោះ លោក Morgan Hart បាន​ថ្លែង​អំណរគុណ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី ដែលបាន​អនុញ្ញាតឱ្យ​លោក​ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងទទួល​អនុសាសន៍​អំពី​ការ​វិនិយោគ​របស់ខ្លួននៅប្រទេសកម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បាន​លើក​ឡើង​អំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជា និងលើក​បង្ហាញ​ដល់​ដៃគូ​វិនិយោគិន​អំពី​សក្តានុពល​ផ្សេងទៀតរបស់ប្រទេសកម្ពុជា និង​ចក្ខុវិស័យរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

ជា​ការ​ឆ្លើយ​តប​ នាយកគ្រប់គ្រង​ក្រុមហ៊ុន Renaissance Minerals ក៏បានលើក​ឡើង​អំពី​លទ្ធភាព​ក្នុងការ​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា​។

សូម​ជម្រាប​ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Emerald Resources NL របស់ប្រទេសអូស្ត្រាលី បានបើក​ដំណើរ​ការ​ជាផ្លូវ​ការ​នូវ​អណ្តូង​រ៉ែមាស​ពាណិជ្ជកម្ម​ដំបូង​បង្អស់​របស់​កម្ពុជា គម្រោង​អូវ៉ូមាស នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

គ្រឿង​បរិក្ខារ​ដែល​មាន​តម្លៃ ១២០ លានដុល្លារបានចាប់ផ្តើមកែច្នៃរ៉ែ និងការរុករ៉ែមាសដែលមានផ្ទុកមាសរហូតដល់ ៩០% ដែលជាព្រឹត្តិការណ៍​ដ៏សំខា​ន់មួយនៅ​ក្នុងវិស័យ​រុករក​រ៉ែ​របស់​ប្រទេសកម្ពុជា។

ជាមួយ​នឹង​សមត្ថភាព​កែច្នៃរ៉ែ​ជិត​ ២ លានតោនក្នុងមួយឆ្នាំ អណ្តូងរ៉ែ​នេះ​ត្រូវបានគេរំពឹង​ថា​នឹង​ផលិតមាស​ជាមធ្យម ៣ តោនក្នុងមួយឆ្នាំ ក្នុងរយៈពេល ៨ ឆ្នាំដំបូង។ ប្រតិបត្តិការ​នេះ​ប្រើប្រាស់កម្មករចំនួន ៤៦២នាក់ ក្នុងនោះមាន​ប្រជាជនកម្ពុជាចំនួន ៤២៧នាក់ និងប្រកាន់​ខ្ជាប់នូវស្តង់ដារអន្តរជាតិសម្រាប់កិច្ចគាំពារបរិស្ថាន និងការចូលរួមសហគមន៍។

អតីតនាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​ហ៊ុន សែន បានសាទរគម្រោង​នេះថា​ជារបក​គំហើញ​មួយ​បន្ទាប់ពី​ការរុករកអស់រយៈពេល ១៤ ឆ្នាំ ដោយសង្កត់ធ្ងន់លើសក្តានុពលរបស់ខ្លួនក្នុងការរកចំណូលបាន ១៨៥ លាន​ដុល្លារ​ក្នុង​លំហូរ​សាច់​ប្រាក់មុនបង់ពន្ធប្រចាំឆ្នាំ និងរួមចំណែក ៤០ លានដុល្លារជាសួយសារអាករ និងពន្ធ​ចូលថវិកា​ជាតិ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម