Connect with us

ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជានឹងបង្កើតការិយាល័យតំណាងរបស់ខ្លួន​នៅសហគមន៍អឺរ៉ុប

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា (CCC) បានលើកឡើងថាខ្លួន​នឹងបង្កើតការិយាល័យតំណាងរបស់ខ្លួននៅក្រៅប្រទេសមួយចំនួនទៀតជាពិសេសនៅសហគមន៍អឺរ៉ុប ដើម្បីផ្តល់នូវព័តឥមានជាក់លាក់ដល់បណ្តាវិនិយោគិននៅប្លុកនោះក្នុងការទាក់ទាញពួកគេមកវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ្ញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីឱ្យដឹងថា ខ្លួនបានកំពុងត្រៀមបង្កើតការិយាល័យតំណាងមួយចំនួនទៀតនៅក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីការទទួលបាននូវផលវិជ្ជមានចាប់តាំងពីការបង្កើតការិយាល័យនៅក្រៅប្រទេសប៉ុន្មានឆ្នាំកន្លង    មក។

លោកបានថ្លែងថា៖«យើងប្រហែលជា​នឹងបង្កើតមួយទៀតនៅរដ្ឋអាតឌែលឡែតនៃប្រទេសអូស្ត្រាលី ​យើងក៏នឹងបង្កើតនៅសហគមន៍អឺរ៉ុប ដូចជានៅអ៊ីតាលី និងបារាំងជាដើម។ សម្រាប់ពេលវេលាជាក់លាក់យើងមិនទាន់បានកំណត់ទេ ប៉ុន្តែយើងមានផែនការរួចអស់ហើយ។ សម្រាប់​ការិយាល័យតំណាងសភាពាណិជ្ជកម្មយើងនេះ»។

បើតាមអ្នកឧកញ្ញ៉ា លឹម ហេង ​គិតមកដល់បច្ចុប្បន្ន CCC បង្កើតបាន៦ហើយក្នុង៤ប្រទេសដូចជាននៅប្រទេសជប៉ុន​ កាណាដា (នៅទីក្រុងម៉ុងរ៉េអាល់ និងតូរ៉ាន់តូ) អាមេរិក​(ទីក្រុងឡុងប៊ិច) អូស្ត្រាលី (១នៅម៉ែលប៊ន​និង១ទៀតទីក្រុងស៊ីដនី)។

លោកបានមានប្រសាសន៍ថា៖«តាមអ្វីដែលយើងបានអង្កេតមកនោះ​ចាប់តាំងពីយើងបង្កើត គឺយើងបានទាក់ទាញវិនិយោគិនជាច្រើនចាប់អារម្មណ៍និងបាននាំវិនិយោគមកកាន់ប្រទេសយើងជាច្រើនដងផងដែរ។ ថ្មីៗនេះយើងក៏ឃើញថាធុរជនអូស្ត្រាលីក៏បានមកទស្សនកិច្ចសិក្សាអំពីវិស័សក្តានុពលក្នុងប្រទេសយើង។ លើសពីនេះទៅទៀត​ វិនិយោគិនជប៉ុនក៏បានមកទស្សនកិច្ចសិក្សាប្រទេសយើងផងដែរ ដូច្នេះការណ៍នេះបង្ហាញនូវលទ្ធផលជាផ្លែផ្កាចំពោះការបង្កើតការិយាល័យតំណាងសភាយើងនៅលើឆាកអន្តរជាតិនេះ»។

«សម្រាប់ការិយាល័យតំណាងនៅទីក្រុងឡុងប៊ិច កន្លងមកយើងក៏បានរៀបចំតាំងពិពរ័រួចទៅហើយ​ យើងក៏គ្រោងនឹងរៀបចំម្តងទៀតក្នុងឆ្នាំនេះនៅទីក្រុងឡុងប៊ិច ដោយសារតែចាប់តាំងពីយើងបានតាំងពិពរ័រួចមក យើងក៏មានលទ្ធភាពក្នុងការនាំចេញផលិតផលកសិកម្មយើងច្រើនទៅកាន់ទីនោះផងដែរ»។ នេះបើយោងតាម អ្នកឧកញ្ញ៉ា លឹម ហេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម