ព័ត៌មានអន្ដរជាតិ
ADB គ្រោងផ្ដល់កម្ចី ៤,៩៨ ប៊ីលានដុល្លារដល់ហ្វីលីពីន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងផ្ដល់ប្រាក់កម្ចីប្រមាណ ៤,៩៨ ប៊ីលានដុល្លារ ដល់ហ្វីលីពីន ដើម្បីឱ្យប្រទេសនេះយកទៅប្រើប្រាស់សម្រាប់គម្រោងផ្សេងៗ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ The Philippine Star នាថ្ងៃចន្ទនេះ។

នាយកប្រចាំប្រទេសរបស់ ADB លោក Pavit Ramachandran បានថ្លែងតាមសារអ៊ីមែលប្រាប់ The Philippine Star ថា៖ «កម្មវិធីផ្តល់កម្ចីរបស់ ADB សម្រាប់ឆ្នាំ ២០២៤ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤,៩៨ ប៊ីលានដុល្លារ»។
គម្រោងកម្ចីនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) របស់ ADB ជាមួយហ្វីលីពីនសម្រាប់ឆ្នាំ ២០២៤-២០២៩ ដែលផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការចូលរួមរបស់ ADB ដើម្បីជួយហ្វីលីពីន ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ លោក Ramachandran បានឱ្យដឹងថា CPS សម្រាប់ហ្វីលីពីនឆ្នាំ ២០២៤-២០២៩ ត្រូវបានកំណត់អនុម័តពីក្រុមប្រឹក្សាភិបាលនៅខែសីហាខាងមុខ។
យុទ្ធសាស្រ្ត CPS សម្រាប់ហ្វីលីពីនដដែល នឹងមានអាទិភាពជាយុទ្ធសាស្ត្រ ដែលរួមមានការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការពង្រីកការអភិវឌ្ឍផ្អែកលើធម្មជាតិ និងភាពធន់នឹងគ្រោះមហន្តរាយ។
លើសពីនេះ CPS ថ្មី ក៏នឹងស្របតាមគោលដៅរបស់រដ្ឋាភិបាល ក្រោមផែនការអភិវឌ្ឍន៍ហ្វីលីពីនឆ្នាំ ២០២៣-២០២៨ ដែលសម្លឹងកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារកាន់តែច្រើន និងកាន់តែប្រសើរឡើង តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាពផងដែរ។

កាលពីលើកមុន លោក Ramachandran បាននិយាយថា គោលបំណងរួមនៃ CPS ថ្មី គឺស្របគ្នាតាមផែនការរបស់ហ្វីលីពីន ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
បើតាមលេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ លោក Arsenio Balisacan ហ្វីលីពីនរំពឹងថានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំក្រោយ ប្រសិនបើសេដ្ឋកិច្ចសម្រេចបានកំណើនយ៉ាងហោចណាស់ ៦ ភាគរយនៅឆ្នាំនេះ និងរក្សាបាននូវដំណើរការសេដ្ឋកិច្ចដ៏រឹងមាំនៅឆ្នាំក្រោយ។
គួរគូសបញ្ជាក់ថា ហ្វីលីពីនស្ថិតនៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដោយប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់មានចំនួន ៤ ២៣០ ដុល្លារ ក្នុងឆ្នាំ ២០២៣។ កន្លងមក ADB បានជួយរដ្ឋាភិបាលហ្វីលីពីនក្នុងការដោះស្រាយបញ្ហាប្រឈមនានាដូចជា ភាពក្រីក្រ វិសមភាព និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាក្នុងការបង្កើនភាពធន់ ការកែលម្អអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់សមភាពយេនឌ័រ។ បច្ចុប្បន្ន ធនាគារដដែល ក៏ជួយដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន់ផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


