ព័ត៌មានអន្ដរជាតិ
ថៃគ្រោងបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូដើម្បីជំរុញវិស័យទេសចរណ៍
រដ្ឋាភិបាលថៃ កំពុងជំរុញផែនការបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូ ដែលសំដៅលើទីលេងល្បែងស៊ីសង ដើម្បីជំរុញវិស័យទេសចរណ៍ និងទាក់ទាញការវិនិយោគ និងពន្ធពីបរទេសរាប់ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអាទិត្យ។

ក្រុមប្រឹក្សារដ្ឋ ដែលជាទីភ្នាក់ងារច្បាប់របស់រដ្ឋាភិបាលថៃ បានចេញផ្សាយនូវសេចក្តីព្រាងច្បាប់លើការអនុញ្ញាតបើកឱ្យកាស៊ីណូទទួលបាននូវអាជ្ញាប័ណ្ណដំបូងសម្រាប់រយៈពេល ៣០ ឆ្នាំ ដើម្បីទទួលមតិពីសាធារណៈរហូតដល់ថ្ងៃទី ១៨ ខែសីហា។ សេចក្ដីព្រាងបានឱ្យដឹងផងដែរថា កាស៊ីណូនឹងមានជម្រើសបន្តទទួលបានការអនុញ្ញាតសម្រាប់រយៈពេល ១០ ឆ្នាំទៀត ហើយអាចដាក់នៅក្នុងកន្លែងកម្សាន្តធំៗ រួមជាមួយនឹងសណ្ឋាគារ មជ្ឈមណ្ឌលសន្និបាត និងសួនកម្សាន្តជាដើម។
គួរគូសបញ្ជាក់ថា ថៃបានចូលរួមជាមួយប្រទេសអារ៉ាប់រួម និងជប៉ុន ក្នុងការប្រកួតប្រជែងលើឧស្សាហកម្មកាស៊ីណូពិភពលោក ដែលសរុបប្រាក់ចំណូលប្រមាណ ២៦៣ ប៊ីលានដុល្លារកាលពីឆ្នាំមុន (តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន IBIS World )។
ក្រុមហ៊ុនកាស៊ីណូ Galaxy Entertainment Group Ltd និង MGM Resorts International បាននឹងកំពុងសិក្សាពីសក្តានុពលនៃការបើកកាស៊ីណូនៅក្នុងប្រទេសថៃ ដើម្បីជាការការពារពីភាពស្រពិចស្រពិលនៅទីក្រុងម៉ាកាវ នៃប្រទេសចិន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកាស៊ីណូ Las Vegas Sands Corp បាននិយាយកាលពីខែមុនថា ខ្លួននឹងចាប់អារម្មណ៍ក្នុងការពង្រីកនៅថៃ ប្រសិនបើកាស៊ីណូក្លាយជាស្របច្បាប់ក្នុងប្រទេសនេះ។

ការខិតកាន់តែកៀកនៃការបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូ កើតឡើងចំពេលដែលនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិងកំពុងជំរុញគោលនយោបាយផ្សេងៗយ៉ាងពេញទំហឹង ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ លោកបានគាំទ្រផែនការបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូ ដើម្បីឱ្យមានការត្រួតពិនិត្យកាន់តែប្រសើរឡើង និងការប្រមូលពន្ធត្រឹមត្រូវ។
កន្លងមក សភាតំណាងរាស្រ្តថៃ ដែលមានសមាជិកចំនួន ៥០០ រូប បានគាំទ្រការសិក្សារបស់ក្រុមសមាជិកសភាដែលអនុគ្រោះដល់ការបង្កើតកាស៊ីណូស្របច្បាប់នៅតាមកន្លែងកម្សាន្តធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលមានការចំណាយខ្ពស់។ ការសិក្សាបានរកឃើញថា ថៃអាចបង្កើនចំណូលពីទេសចរណ៍បានប្រហែល ១២ ប៊ីលានបាត តាមរយៈការបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូ និងដាក់នៅទីកន្លែងកម្សាន្តធំៗ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


