សេដ្ឋកិច្ច
ការចរចារបើកទីផ្សារនាំទុរេនទៅចិន មិនទាន់មានពន្លឺ
កម្ពុជាកំពុងរង់ចាំការសម្រេចពីភាគីចិនក្នុងការយល់ព្រមឱ្យនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារភូតគាមអនាម័យរវាងភាគីកម្ពុជា-ចិន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ នេះថា កម្ពុជាមិនទាន់ទទួលបានដំណឹងការសម្រេចពីភាគីចិន ក្នុងការបើកឱ្យនាំទុរេនកម្ពុជាទៅទីផ្សារចិននៅឡើយទេ។
កាលពីពេលថ្មីៗកន្លងទៅនេះ លោក ឃឹម ហ្វីណង់ប្រាប់ថា ការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិន ស្ថិតនៅដំណាក់កាលចរចារលក្ខខណ្ឌភូតគាមអនាម័យ ដាច់ខាត និងត្រូវមានអនុស្សរណៈនៃការយោគយល់គ្នាក្នុងកម្រិតប្រទេស និងប្រទេស ទើបអាចនាំចេញ។

លោក ឃឹម ហ្វីណង់ថ្លែងថា៖ «ការចរចារជុំវិញដំណាំទុរេន យើងធ្វើបានមួយរយៈហើយ យើងរំពឹងថា ក្នុងឆ្នាំ ២០២៤ នេះ យើងអាចជំរុញការងារនេះ ឱ្យចេញបាន យើងដឹងថា លក្ខណ្ឌមានច្រើន ត្រូវការពេលវេលា»។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា ចម្ការទុរេននៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង មានលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមការទាមទារពីភាគីចិន ខណៈក្រុមអាជីវកម្មទុរេនប្រមាណ ៦០ គ្រួសារទទួលបានការបណ្ដុះបណ្ដាល កម្មវិធីអនុវត្តកសិកម្មល្អ (GAP) និង ១២ គ្រួសារទទួលបានវិញ្ញាបនបត្រពីក្រសួងកសិកម្ម។
អាជីវករលក់ទុរេននៅរាជធានីភ្នំពេញ អ្នកស្រី គូ សារ៉ាត់ ប្រាប់ថា បច្ចុប្បន្នចុងរដូវប្រមូលផលទុរេន ដូច្នេះមិនសូវសម្បូរទុរេនលក់នោះទេ ខណៈអ្នកស្រីលក់ក្នុងតម្លៃ ១ ៧០០០ រៀល ក្នុងមួយគីឡូក្រាម។

នៅឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោន កើនឡើង ១៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០ តោន។ នេះបើតាមក្រសួងកសិកម្ម។
លោក នៅ ស៊ីនិត សមាជិកក្រុមផលិតកម្មទុរេនខ្មែរ នៅខេត្តកំពង់ចាម ប្រាប់ថានៅរដូវប្រមូលផលកន្លងទៅនេះ ក្រុមឈ្មួញនៅបណ្ដាប្រទេសជិតខាង ដូចជាថៃ និងវៀតណាម បានចូលមកប្រមូលទិញទុរេនពីកសិករទើបធ្វើឱ្យមានកំណើននាំចេញ។
លោកបញ្ជាក់ថា គោលដៅប្រទេសទាំងពីរដែលបញ្ជាទិញពីកម្ពុជាគឺនាំចេញទៅទីផ្សារចិន ដើម្បីបំពេញតម្រូវការនៅទីនោះ ខណៈកម្ពុជាមិនទាន់បើកច្រកទីផ្សារនាំចេញទៅចិនដោយផ្ទាល់នៅឡើយ។
កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


