សេដ្ឋកិច្ច
អ្នកភូមិកោះសូទិន នៅតែបន្តមុខរបរតម្បាញកន្ទេលធ្វើពីដើម រុន និងស្នើឲ្យមានការគាំទ្រផលិតផលក្នុងស្រុក
បេីទោះបីសម័យកាលទំនេីប និងបច្ចេកវិទ្យាយ៉ាងណាក៏ដោយ សម្រាប់អ្នកស្រុកកោះសូទិន ខេត្តកំពង់ចាម មុខរបរតម្បាញកន្ទេលពីដេីមរុននៅតែបន្តធ្វេីពីដូនតាមករហូតដល់សព្វថ្ងៃនេះ។

លោកយាយ ហេន អាយុ៧៧ឆ្នាំ រស់នៅភូមិទី១១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានប្រកបរបរតម្បាញកន្ទេលធ្វើពីដើមរុនបន្តជំនាន់ពីដូនតាមកម្ល៉េះ។ លោកយាយ បានបញ្ជាក់ថា ដោយសារតំបន់នេះសំបូរដេីមរុន ហេីយអ្នកភូមិភាគច្រេីនមិនសូវប្រកបរបរមួយនេះឡេីយ ដោយមូលហេតុសម័យបច្ចុប្បន្នគេនិយមប្រេីប្រាស់កន្ទេលលីឡុងទៅហេីយ។ សម្រាប់កន្ទេលដេីមរុន នេះគឺពិបាកធ្វេីផងចំណាយពេលវេលាយូទៀតដល់លក់ចេញលេីទីផ្សារវិញបានតម្លៃថោក។
លោកយាយ ហេន បន្ថែមទៀតថា ការប្របករបរតម្បាញកន្ទេលរុន នេះគឺដោយសារគ្រួសារលោកយាយមិនដឹងធ្វេីអ្វីបានក្រៅពីតម្បាញនេះ ហេីយមិនអាចចំណាកស្រុកទៀតផង ដូច្នោះលោកយាយ និងក្រុមគ្រួសារបាននាំគ្នាដេីរប្រមូលដេីមរុននៅក្នុងភូមិដោយបញ្ជាទិញក្នុងតម្លៃធូរថ្លៃ ឬពេលខ្លះសុំពីអ្នកភូមិ។

លោកយាយ ហេន បន្តថា ទម្រាំបានចេញជាកន្ទេលមួយ គឺប្រេីប្រាស់ពេលវេលាមួយថ្ងៃ ព្រោះត្រូវយកដេីមរុនមកហាលទុករួចកាត់ពុះទេីបតម្បាលចេញជាកន្ទេល។ ហេីយបេីលក់ចេញវិញ ក្នុងមួយកន្ទេលទំហំមួយម៉ែត្រកន្លះគុណពីរម៉ែត្រ លក់បានតម្លៃមួយម៉ឺនរៀលទេ។ អ្វីដែលគ្រួសារលោកយាយ ហេន ចង់បាននោះ គឺស្នេីឲ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុកផង និងជួយលេីកកម្ពស់ជីវភាពរបស់អ្នកភូមិកោះសូទិនផងតាមរយៈតម្បាញកន្ទេលដេីមរុននេះ។
គូសបញ្ជាក់ថា កន្ទេលរុនមានលក្ខណៈពិសេសខុសពីកន្ទេលត្នោត កន្ទេលរំចេក ឬកន្ទេលផ្អាវ ត្បិតបន្ទោះសម្បកដើមរុន មានភាពរលោងស្រិលជាង តែកាលណាដេកលើ នាំឲ្យត្រជាក់ខ្នងស្រណុកស្រួល៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


