សេដ្ឋកិច្ច
ក្រុមហ៊ុនចិន បង្ហាញជំហរវិជ្ជមានដាក់ទុនវិនិយោគនៅកម្ពុជា
គណៈប្រតិភូក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនដែលចង់ធ្វើអាជីវកម្មលើការផលិតម៉ាស៊ីនឧស្សាហកម្ម និងផលិតបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិក បានបន្តមកសិក្សាសក្ដានុពលវិនិយោគនៅកម្ពុជា ជាលើកទី២។

នៅសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគ ដឹកនាំដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd.។
សមាសភាពគណៈប្រតិភូក្រុមហ៊ុនទាំងនោះមានបំណងវិនិយោគលើ ការផលិតគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការផ្តល់សេវាដំណោះស្រាយប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិត ផលិតផលសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិតបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក, ការផ្តល់សេវា បច្ចេកទេសវិស្វកម្មពាក់ព័ន្ធនឹងបរិស្ថាន, ការផលិតម៉ាស៊ីនសម្រាប់ដំណើរការវេចខ្ចប់, និងការផលិតអំពូល LED។

លោក ជា វុទ្ធី បានធ្វើការអធិប្បាយដោយសង្ខេបអំពីអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍-កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគ ប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។
លោក ជា វុទ្ធី បានគូសបញ្ជាក់ពីកំណើនរំហូរវិនិយោគដ៏គំហុកក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ពី ការជឿជាក់យ៉ាងមុតមាំពីសំណាក់វិស័យឯកជនលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដោយបានបន្ត ដាក់ចេញនូវវិធានការគាំទ្រនានាជាបន្តបន្ទាប់ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។

លោក កាំង ឡេង ប្រធានគណៈប្រតិភូ និងសមាជិកបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិស្ថានវិនិយោគដ៏អំណោយផលរបស់កម្ពុជាដោយបានលើកឡើងនូវសំណួរជាច្រើន ពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងវិនិយោគ និងបានបង្ហាញនូវជំហរវិជ្ជមានក្នុងការសម្រេចចិត្តវិនិយោគនៅកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


