Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនបង្ហាញជំហរវិជ្ជមាន ចាប់យកឱកាសវិនិ​យោគ​ក្នុងវិស័យកសិកម្មនៅកម្ពុជា

បានផុស

នៅ

តំណាងក្រុមហ៊ុន SHAN CUN GROUP បានបង្ហាញនូវគោលជំហរវិជ្ជមានសិក្សាស្វែងរកទីតាំង វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។

ការអះអាងពីតំណាងក្រុមហ៊ុនចិន ធ្វើឡើងក្នុងឱកាសដែល លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យុន ហេង បានសម្តែងនូវការអរគុណចំពោះអគ្គនាយកក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគផ្នែករោងចក្រផលិតដែកនៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក ហើយបានណែនាំមិត្តភក្តិជាវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

ជាក់ស្តែង ការណែនាំក្រុមហ៊ុន SHAN CUN GROUP ដែលជាក្រុមហ៊ុនមានជំនាញក្នុងវិស័យកសិកម្មនេះ ដើម្បីមកពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់របស់អ្នកវិនិយោគ មកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក យុន ហេង បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគឱ្យបានឆាប់។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន SHAN CUN GROUP បានបង្ហាញនូវគោលជំហរជាវិជ្ជមាន ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម