សេដ្ឋកិច្ច
ផ្ទះចល័ត ច្នៃពីទូកុងតឺន័រ ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរសម័យថ្មី
ខណៈពិភពលោកកំពុងតែវិវត្តទៅមុខឥតឈប់ឈរ ការរស់នៅរបស់មនុស្សក៏មានការផ្លាស់ប្ដូរទៅតាមសម័យកាលទំនើប ការច្នៃប្រឌិតជាចំណែកមួយដែលមិនអាចខ្វះខាតបានទាក់ទងនឹងការរស់នៅរបស់មនុស្សជាតិផងដែរ។

ស្របពេលជាមួយនោះដែរ គេសង្កេតឃើញថា សិប្បកម្មកែច្នៃផ្ទះចល័តចេញអំពីទូកុងតឺន័រ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏ហាក់សម្បូរបែប និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មនុស្សខ្មែរសម័យថ្មី ទាំងការរស់នៅ និងការធ្វើអាជីវកម្មផ្សេងៗ ដោយចាប់ផ្ដើមពីការកែច្នៃផ្ទះ និងភោជនីយដ្ឋាន តាមរយៈទូកុងតឺន័រនេះជាដើម។

ជាម្ចាស់សិប្បកម្មផ្ទះចល័ត ខេអេច កុងទីន័រ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ឡៃ សុធា បានប្រាប់ កម្ពុជាថ្មីថា គ្រួសាររបស់លោកបានចាប់ផ្ដើមអាជីវកម្មសាងសង់ផ្ទះចល័តចេញអំពីទូកុងតឺន័រនេះ ចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។
លោកបន្តថា ដំបូងឡើយ ការបើកដំណើរការសិប្បកម្មផ្ទះចល័តនេះ ហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់អាជីវកម្មផ្សេងៗទៀត ដូចជា៖ ហាងកាហ្វេ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ក្នុងការបញ្ជាទិញប្រភេទផ្ទះចល័តនេះប្រើប្រាស់ក្នុងអាជីវកម្ម នោះឡើយ។

ម្ចាស់សិប្បកម្មរូបនេះ បន្ថែមទៀតថា ទើបតែចូលមកដល់ឆ្នាំ ២០២០ ស្របពេលដែលពិភពលោកកំពុងតែបានឱ្យតម្លៃខ្ពស់ទៅការច្នៃប្រឌិត ឬគេអាចហៅបានថា «នវានុវត្តន៍» ដែលគេសង្កេតឃើញថាមនុស្សនាសតវត្សទី២១នេះ ចាប់អារម្មណ៍ខ្លាំងរាល់ការច្នៃប្រឌិតមិនថាតែ ហាងកាហ្វេ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ប៉ុណ្ណោះទេ។

ផ្ទុយទៅវិញ សិប្បកម្មផ្ទះចល័តរបស់លោក ក៏បានទទួលបានការកម្មុងទិញប្រភេទផ្ទះចល័តពីទូកុងតឺន័រ ច្នៃចេញជាសាលាមួយចំនួនទៅតាមអង្គការក្រៅរដ្ឋាភិបាល ដោយច្នៃទូកុងតឺន័រនេះ ចេញជាសាលារៀន បានយ៉ាងល្អប្រណិតដោយមិនបាច់ចំណាយពេលវេលា និងថវិកាច្រើន ថែមទៀតផង។

លោក ឡៃ សុធា បានប្រាប់ឱ្យដឹងទៀត សិប្បកម្មរបស់លោកនាពេលបច្ចុប្បន្ននេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ដែលក្នុងមួយខែ សិប្បកម្មរបស់លោកអាចការច្នៃផ្ទះចល័តចេញពីទូកុងតឺន័រ ប្រមាណជាង១០គ្រឿង ទៅតាមបណ្ដារាជធានី-ខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ ៖ សួស សិត


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


