ព័ត៌មានជាតិ
ជនបរទេសស្នាក់នៅកម្ពុជា និងវិស័យឯកជនសាទរចំពោះការផ្តល់ប័ណ្ណទស្សនាអង្គរពិសេសដោយឥតគិតថ្លៃ
តំណាងសមាគមទេសចរណ៍ និងភ្ញៀវទេសចរបរទេស សាទរចំពោះកម្មវិធីផ្តល់កាតទស្សនាប្រាសាទអង្គរពិសេស (Special Pass) ដល់ជនបរទេសដែលកំពុងស្នាក់នៅ ធ្វើការ និងប្រកបរបរនៅប្រទេសកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ ដែលជាយន្តការដ៏ទាក់ទាញ ការផ្តល់ភាពងាយស្រួល និងការកាត់បន្ថយចំណាយដល់ពួកគេនៅពេលទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាប។

យោងតាមមន្រ្តីនៃគ្រឹះស្ថានអង្គរបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៧ ខែតុលានេះថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើការនៃការផ្តល់ Special Pass ដល់ភ្ញៀវទេចរបរទេសដែលបានស្នាក់នៅប្រទេសកម្ពុជាចាប់ពី២ឆ្នាំ តាំងពីឆ្នាំ២០២៣ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ថមថយ ក្នុងគោលបំណងដើម្បីជួយសម្រួលបន្ទុកចំណាយទិញសំបុត្រទស្សនា ក៏ដូចជាទាក់ទាញភ្ញៀវទេចរបរទេសមកទស្សនាប្រសាទនានានៅខេត្តសៀមរាបផងដែរ។
មន្រ្តីដដែលបានលើកឡើងថា សម្រាប់ភ្ញៀវទេចរបរទេសដែលមានបំណងទទួលបានប័ណ្ណទស្សនាប្រសាទពិសេសនេះគឺអាចដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយរូបថត ឯកសារបញ្ជាក់អំពីរយៈពេលនៃការស្នាក់នៅប្រទេសកម្ពុជា។
«នៅពេលដែលភ្ញៀវបរទេសគាត់ដាក់ពាក្យស្នើសុំប័ណ្ណទស្សនាពិសេសនេះរួចហើយ វាទាមទារពេលវេលាប្រមាណជា៧ទៅ១០ថ្ងៃប៉ុណ្ណោះ នោះពួកគាត់នឹងទទួលបានប័ណ្ណពិសេសដែលអនុញ្ញាតឱ្យពួកគាត់មានសិទ្ធិចូលទស្សនាប្រសាទនានាដោយពុំគិតថ្លៃរយៈពេល២ឆ្នាំ»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) ក៏បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី១៧ ខែតុលានេះផងដែរ សមាគមលោកបានស្នើដល់រដ្ឋាភិបាលជាច្រើនឆ្នាំមកហើយចាប់តាំងពីការផ្ទុះនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងការដាក់ចេញនូវយន្តការនានារួមទាំងការផ្តល់នូវប័ណ្ណចូលទស្សនាពិសេសដល់ជនបរទេសដែលបានកំពុងធ្វើការ ស្នាក់នៅនិងរកស៊ីទទួលទាននៅកម្ពុជាសំដៅធ្វើយ៉ាងណាផ្តល់លទ្ធភាពដល់ពួកគេអាចចូលទស្សនាប្រសាទនានាដោយពុំគិតថ្លៃដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។
លោកបានថ្លែងថា៖«នៅពេលដែលជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជាយើងគាត់បានប័ណ្ណពិសេសនេះទៅទស្សនាដោយពុំគិតថ្លៃ ពួកគាត់នឹងកាន់តែជួយផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេចរណ៍របស់យើងទៅកាន់ប្រជាជនគាត់បានកាន់តែទូលំទូលាយ។ ដូច្នេះយន្តការនេះបើទោះបីជាយើងខាតបង់នូវចំណូលពីការលក់សំបុត្របន្តិចក៏ពិតមែន ប៉ុន្តែអ្វីដែលយើងទទួលបាននោះការជួយផ្សព្វផ្សាយពីពួកគាត់ទៅកាន់ពិភពលោក»។
លោក Thomas Starkey ដែលជាជនបរទេសបានកំពុងស្នាក់នៅប្រទេសកម្ពុជាសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែតុលានេះថាលោកពិតជារំភើបណាស់ដែលលោកបានទទួលប័ណ្ណទស្សនាពិសេសនេះដើម្បីចូលទៅទស្សនាប្រាសាទនានានៅតំបន់អង្គរសដោយពុំគិតថ្លៃរយៈពេល២ឆ្នាំ។

លោកបានលោកឡើងថា៖ វោវ! អរគុណកម្ពុជា!ខ្ញុំបានទទួលសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដ៏អស្ចារ្យ… ដោយមិនគិតថ្លៃ! គំនិតផ្តួចផ្តើមនេះគឺសម្រាប់ជនបរទេសដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២ ឆ្នាំ ហើយវាគឺជាវិធីមួយដ៏អស្ចារ្យក្នុងការទទួលស្គាល់ជនបរទេសដែលស្នាក់នៅរយៈពេលវែង។ វាមិនត្រឹមតែអនុញ្ញាតឱ្យយើងស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏ស្ញប់ស្ញែងរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងដែលយើងមានអារម្មណ៍ចំពោះប្រទេសដ៏ស្រស់ស្អាតមួយនេះទៀតផង»។
លោកក៏បានរំលេចឡើងផងដែរថា កម្មវិធីនេះគឺជាការលើកទឹកចិត្តដ៏ល្អសម្រាប់អ្នកជំនាញ និងជនបរទេសមករស់នៅ និងធ្វើការនៅទីនេះ លើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ខណៈពេលដែលជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅនៅក្នុងសហគមន៍–«គុណតម្លៃដ៏អស្ចារ្យនេះគឺវាបានផ្តល់នូវតម្លៃបន្ថែមដល់ការរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា! សូមអរគុណ!»។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ គ្រឹះស្ថានអង្គរបានចេញសេក្តីជូនដំណឹងមួយស្តីអំពីការសម្រួលដល់ភ្ញៀវទេសចរបរទេស ដោយការកែទម្រង់ដំណាក់កាលទី១នេះ មានដូចជាលុបចោលទាំងស្រុងនូវព័ត៌មានតម្រូវពីភ្ញៀវទេសចរអន្តរជាតិ ដូចជា រូបថត សញ្ជាតិ ក្រុមអាយុនិងភេទ សម្រាប់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររយៈពេល១ថ្ងៃ។ ជាមួយគ្នានេះសម្រាប់បណ្ណទស្សនា រយៈពេល៣ថ្ងៃ និង៧ថ្ងៃ រក្សារូបថត និងលុបចោលនូវព័ត៌មាន សញ្ជាតិ ក្រុមអាយុ និងភេទ ដោយអនុវត្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ដោយឡែកការត្រួតពិនិត្យប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក៏មានការផ្លាស់ប្តូរដែរ ដោយបានផ្លាស់ប្តូរការត្រួតពិនិត្យបណ្ណ ពីរមណីយដ្ឋានអង្គរទាំងមូល មកធ្វើការត្រួតពិនិត្យនៅតាមច្រកចូលប្រាសាទវិញ។
គ្រឹះស្ថានអង្គរបានបន្ថែមថាចំពោះការកែទម្រង់ដំណាក់កាលទី២នៃការលក់បណ្ណតាមប្រាសាទរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជិត ៧០ ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរគិតជាទឹកប្រាក់ប្រមាណជាង ៣២,៥ លានដុល្លារ កើនឡើង ៣០,៣២% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


