ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបន្ធូរបន្ថយការរឹតត្បឹតការនាំចូល ជាផ្នែកមួយនៃការចរចាពាណិជ្ជកម្ម
ឥណ្ឌូណេស៊ីគ្រោងបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់ការនាំចូលលើទំនិញ និងវត្ថុធាតុដើមមួយចំនួន ក្នុងគោលបំណងដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញកិច្ចពិភាក្សាពន្ធគយជាមួយសហរដ្ឋអាមេរិក និងការចរចាពាណិជ្ជកម្មផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg និងរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានឱ្យដឹងនៅថ្ងៃចន្ទថា ការបន្ធូរបន្ថយ ឬលុបបំបាត់ការរឹតបណ្ដឹងសម្រាប់ការនាំចូល នឹងគ្របដណ្ដប់លើទំនិញ និងវត្ថុធាតុដើមចំនួន ១០ មុខ រួមមាន ផលិតផលព្រៃឈើ គុជខ្យង ជីកសិកម្ម ឥន្ធនៈ និងសារធាតុគីមីមួយចំនួន វត្ថុធាតុដើមប្លាស្ទិក ប្លាស្ទិកខ្ចប់អាហារ ស្បែកជើង និងកង់ជាដើម។ កំណែទម្រង់នេះ នឹងចូលជាធរមានក្នុងរយៈពេល ២ ខែទៅមុខ។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Faisol Reza បាននិយាយថា ការបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ការនាំចូល និងការរឹតបន្តឹង នឹងជួយសម្រួលដល់ក្រុមហ៊ុនឧស្សាហកម្មក្នុងការនាំចូលវត្ថុធាតុដើម។
មន្រ្តីឥណ្ឌូណេស៊ីមិនបានបញ្ជាក់ឱ្យចំៗថា ការបន្ធូរបន្ថយនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចរចាពន្ធជាមួយសហរដ្ឋអាមេរិក ឱ្យបានមុនថ្ងៃ ៩ កក្កដា ដែលជាកាលផុតកំណត់សម្រាប់ការពន្យារពេលអនុវត្តពន្ធបដិការរបស់អាមេរិកនោះទេ។

ប៉ុន្តែកន្លងមក មានការត្អូញត្អែរមិនដាច់រួចហើយថា ការរឹតត្បឹតលើការនាំចូលរបស់ឥណ្ឌូណេស៊ីមានលក្ខណៈតឹងតែង ខណៈបញ្ហាដដែលក៏ត្រូវបានគូសបញ្ជាក់ផងដែរ ក្នុងរបាយការណ៍ថ្មីមួយរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្តីពីរបាំងពាណិជ្ជកម្មបរទេស។
ជាក់ស្ដែងទៅ ការទាមទារឱ្យប្រទេសផ្សេងៗទម្លាក់របាំងពន្ធ និងមិនមែនពន្ធគយលើទំនិញរបស់អាមេរិក គឺជាផ្នែកមួយនៃការចរចាពន្ធរវាងប្រទេសទាំងនោះ និងមន្រ្តីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ ការបន្ធូរបន្ថយការរឹតត្បឹតរបស់ឥណ្ឌូណេស៊ី ដែលរងពន្ធបដិការ ៣២ ភាគរយ ពីអាមេរិកនៅពេលនេះ រួមបញ្ចូលទាំងការដកចេញនូវតម្រូវការអាជ្ញាប័ណ្ណនាំចូលលើទំនិញទាំង ១០ មុខនោះ។
ដើម្បីជាការចរចាពន្ធ ឥណ្ឌូណេស៊ីដែលមានអតិរេកពាណិជ្ជកម្ម ១៧,៩ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤ បានបង្ហាញនូវចេតនានៃការបង្កើនការនាំចូលទំនិញអាមេរិក ជាពិសេសថាមពល និងទំនិញកសិកម្ម ដើម្បីដោះស្រាយការទាមទាររបស់អាមេរិក លើគម្លាតពាណិជ្ជកម្ម៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


