ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងកើបចំណូល ២ ប៊ីលានដុល្លារ ពីការនាំចេញផលិតផលសិប្បកម្ម នៅឆ្នាំ ២០២៤
មន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្យាករថា ការនាំចេញនូវផលិតផលសិប្បកម្មវៀតណាមប្រហែលនឹងកើបចំណូលបានត្រឹមតែ ២ ប៊ីលានដុល្លារប៉ុណ្ណោះ នៅឆ្នាំ ២០២៤ នេះ ដោយសារតែបញ្ហាប្រឈមនៃទីផ្សារខាងក្រៅ និងបញ្ហាក្នុងប្រទេសនៃឧស្សាហកម្មនេះផ្ទាល់។

យ៉ាងណាមិញ មន្រ្តីវៀតណាមនៅតែជឿថា វៀតណាមនៅតែអាចសម្រេចបាននូវគោលដៅរកចំណូល ៤ ប៊ីលានដុល្លារ ពីការនាំចេញនូវផលិតផលសិប្បកម្មនៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
ផលិតផលសិប្បកម្មវៀតណាមមានទីផ្សារចំនួន ១៦៣ ប្រទេស និងដែនដី ដែលគ្រប់ដណ្ដប់ជិត ១០ ភាគរយ នៃតម្រូវការទីផ្សាររបស់ពិភពលោកសរុប។ ចន្លោះពីឆ្នាំ ២០១៥-២០១៩ តម្លៃនៃការនាំចេញរបស់ឧស្សាហកម្មនេះ បានកើនឡើងជាមធ្យម ៩,៥ ភាគរយ /ឆ្នាំ ដោយកើនឡើងពី ១,៦២ ប៊ីលានដុល្លារនៅឆ្នាំ ២០១៥ ដល់ ២,២៣ ប៊ីលានដុល្លារនៅឆ្នាំ ២០១៩ ខណៈវៀតណាមដាក់គោលដៅ ៤ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៥។

ទោះយ៉ាងណាក៏ដោយ អនុប្រធានសមាគមសេរ៉ាមិចវៀតណាម Binh Dương លោក Vương Siêu Tín បានថ្លែងថា ចំនួនកន្លែងផលិតសេរ៉ាមិចនៅខេត្ត Binh Dương បានថយចុះពី ៧៩-៨០ ភាគរយ បើធៀបនឹងកម្រិតកំពូល ដោយកម្លាំងពលកម្មនៅតាមរោងចក្រនីមួយៗក៏ថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ ឧស្សាហកម្មនេះ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងតម្រូវការទីផ្សារទាប កង្វះកម្លាំងពលកម្ម និងកង្វះសម្ភារៈដើមផលិត។
លោក Tín បាននិយាយថា៖ «តម្លៃដឹកជញ្ជូនអន្តរជាតិបានកើនឡើង ថ្លៃដើមផលិតកម្មកើនឡើង ហើយតម្រូវការទីផ្សារមានកម្រិតទាប ដែលបណ្តាលឱ្យការលក់សេរ៉ាមិចនៅតាមកន្លែងជាច្រើនធ្លាក់ចុះ ៥០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលមុន»។
លោកបានបន្ថែមថា ទោះបីជាតម្រូវការទីផ្សារអាចមានភាពប្រសើរឡើងនាពេលអនាគតក៏ដោយ ឧស្សាហកម្មសេរ៉ាមិចនៅ Binh Dương នៅតែងាយរងគ្រោះក្នុងការរក្សាការប្រកួតប្រជែងរបស់ខ្លួន គួបផ្សំនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ដោយគ្មានដំណោះស្រាយរយៈពេលវែងសម្រាប់កម្លាំងពលកម្ម និងវត្ថុធាតុដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


