ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍ផលិតកម្មថៃធ្លាក់ចុះនៅខែកញ្ញា ជំរុញដោយកម្សោយនៃផលិតកម្មរថយន្ត
សន្ទស្សន៍ផលិតកម្មរោងចក្រថៃ (MPI) បានធ្លាក់ចុះ ៣,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ មកនៅត្រឹម ៩២,៤ ពិន្ទុ នៅខែកញ្ញា ដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មរថយន្ត និងសំណង់ ខណៈលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក អាចបង្កបញ្ហាប្រឈមថ្មីក្នុងត្រីមាសចុងក្រោយឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់ទិន្នន័យរបស់ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មថៃ (OIE)។

ការធ្លាក់ចុះនៅខែកញ្ញា ធ្វើឱ្យ MPI ប្រចាំត្រីមាសទី៣ ធ្លាក់ចុះ ១,២ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ មកនៅត្រឹម ៩៤,៧ ពិន្ទុ។
ប្រធានស្តីទីរបស់ OIE លោក Passakorn Chairat បានសន្មតថា ការថយចុះនៃMPI ប្រចាំខែកញ្ញា បណ្ដាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក កម្សោយនៃអំណាចទិញរបស់ប្រជាជន និងបំណុលគ្រួសារខ្ពស់។
លោកបានបន្តថា៖ «ការផលិតរថយន្តក្នុងប្រទេស បានបន្តធ្លាក់ចុះរយៈពេល ១៤ ខែជាប់ៗគ្នា»។ ហេតុផលចម្បងមួយនៅពីក្រោយបញ្ហានេះ គឺការរឹតត្បឹតរបស់ធនាគារថៃលើការផ្ដល់ប្រាក់កម្ចីទិញរថយន្ត ដោយសារតែក្ដីបារម្ភពីកម្ចីមិនដំណើរការ។
ជាមួយគ្នានេះ ការផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ស្រដៀងគ្នា បានថយចុះ ៨,៩ ភាគរយ នៅខែកញ្ញា ដោយសារតែការធ្លាក់ចុះនៃគម្រោងសំណង់សាធារណៈ និងឯកជន ចំពេលមានកម្រិតបំណុលគ្រួសារខ្ពស់ ខណៈតម្លៃសម្ភារសំណង់ និងអគារលំនៅឋាន ក៏បានកើនឡើងផងដែរក្នុងខែកញ្ញា៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


