ព័ត៌មានអន្ដរជាតិ
១០ ខែដើមឆ្នាំ ថៃទទួលភ្ញៀវទេសចរបរទេស ២៩ លាននាក់ កើបប្រាក់ជាង ១,៣ ទ្រីលានបាត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសថៃបានស្វាគមភ្ញៀវទេសចរបរទេសប្រមាណ ២៩ លាននាក់ ក្នុងរយៈពេល ១០ ដើមឆ្នាំ និងកើបប្រាក់ចំណូលប្រមាណ ១,៣៥ ទ្រីលានបាត (៣៩,៣ ប៊ីលានដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រទេសចិនឈរមុខគេលើប្រភពភ្ញៀវទេសចររបស់ថៃ ដោយរួមចំណែកភ្ញៀវប្រមាណជាង ៥,៧ លាននាក់ បន្ទាប់មកគឺម៉ាឡេស៊ី (៤,១ លាននាក់) ឥណ្ឌា (១,៧ លាននាក់) កូរ៉េខាងត្បូង (១,៥ លាននាក់) និងរុស្ស៊ី (១,៣ លាននាក់)។
គិតតែសប្ដាហ៍មុន ថៃបានទទួលភ្ញៀវទេសចរបរទេសប្រមាណជាង ៧០០ ០០០ នាក់ ដោយកើនឡើង ២០ ភាគរយ ធៀបនឹងសប្ដាហ៍មុនមួយទៀត។

លោករដ្ឋមន្រ្តី Sorawong បានគូសបញ្ជាក់ផងដែរថា កំណើនភ្ញៀវទេសចររួមចំណែកដោយការចាប់ផ្ដើមនៃរដូវបុណ្យជាតិសំខាន់ៗនៅអាមេរិកខាងជើង អឺរ៉ុប និងអូសេអានី។ ជាមួយគ្នានេះ វាក៏រួមចំណែកផងដែរពីពិធីបុណ្យហិណ្ឌូ Diwali ដែលជំរុញភ្ញៀវបរទេសមកពីឥណ្ឌា ម៉ាឡេស៊ី ក៏ដូចជាសិង្ហបុរី។
គួរគូសបញ្ជាក់ថា ថៃបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសឱ្យបានក្នុងរង្វង់ ៣៦ លាននាក់នៅឆ្នាំនេះ។ កាលពីចុងខែតុលា អាជ្ញាធរទេសចរណ៍ថៃបានអះអាងថា ថៃនឹងសម្រេចបាននូវគោលដៅនេះ ជាមួយនឹងការទទួលភ្ញៀវទេសចរប្រមាណជាង ១០ លាននាក់ នៅត្រីមាសចុងក្រោយនៃឆ្នាំ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


