ព័ត៌មានអន្ដរជាតិ
OPEC ទម្លាក់ការព្យាករកំណើនតម្រូវការប្រេងសម្រាប់ ២០២៤ និង ២០២៥
អង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) បានទម្លាក់ការព្យាកររបស់ខ្លួន លើកំណើនតម្រូវការប្រេងសកលសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ដោយសារតែកម្សោយនៃតម្រូវការនៅចិន ឥណ្ឌា និងតំបន់ផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទស្សនវិស័យចុងក្រោយនេះ បង្ហាញពីបញ្ហាដែល OPEC និងសម្ព័ន្ធមិត្ត (OPEC+) កំពុងប្រឈមមុខ ខណៈក្រុមនេះបន្តការកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួន ដើម្បីស្ដារតម្លៃដែលធ្លាក់ចុះ។
ក្នុងរបាយការណ៍ប្រចាំខែចេញផ្សាយកាលពីថ្ងៃអង្គារ OPEC បាននិយាយថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ១,៨២ លានបារ៉ែល/ថ្ងៃ ក្នុងឆ្នាំ ២០២៤ ដោយទាបជាងការព្យាករ ១,៩៣ លានបារ៉ែល/ថ្ងៃ កាលពីខែមុន។ ទស្សនវិស័យកំំណើនប្រចាំឆ្នាំ ២០២៥ វិញ ក៏ត្រូវបានទម្លាក់ចុះផងដែរ មកត្រឹម ១,៥៤ លានបារ៉ែល/ថ្ងៃ ពី ១,៦៤ លានបារ៉ែល/ថ្ងៃ។
របាយការណ៍បង្ហាញទៀតថា ចិនរួមចំណែកមួយភាគធំ លើការបន្ទាបការព្យាករសម្រាប់ឆ្នាំ ២០២៤ ដោយកំណើនតម្រូវការក្នុងប្រទេសនេះត្រូវបានបន្ថយមកត្រឹម ៤៥០ ០០០ បារ៉ែល/ថ្ងៃ ពី ៥៨០ ០០០ បារ៉ែល/ថ្ងៃ ដោយសារតែកម្សោយនៃសកម្មភាពរោងចក្រ និងសំណង់ ចំពេលសេដ្ឋកិច្ចចិនស្ថិតនៅក្នុងភាពស្រពិចស្រពិល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


