ព័ត៌មានអន្ដរជាតិ
ចិនអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ អាចបង្កើនកូតានាំចូលប្រេងឆៅ
ប្រទេសចិនបានចេញកូតានាំចូលប្រេងឆៅបន្ថែម យ៉ាងហោចណាស់ ៥,៨៤ លានតោន (១១៦ ៨០០ បារ៉ែល/ថ្ងៃ) ដល់ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ សម្រាប់ប្រេងដែលត្រូវដឹកទៅដល់ចិននៅចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសាររ៉យទ័រ ដែលស្រង់សម្ដីប្រភពដឹងច្បាស់ពីបញ្ហានេះ។

កូតាថ្មី រំពឹងថានឹងបង្កើនការនាំចូលប្រេងឆៅរបស់ប្រទេសចិននៅឆ្នាំក្រោយ បន្ទាប់ពីវាស្ទុះងើបឡើងវិញក្នុងខែវិច្ឆិកា ដែលជំរុញដោយការធ្លាក់ចុះនៃតម្លៃដឹកចេញពីអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត។ យុទ្ធសាស្រ្តរបស់ចិនក្នុងការគ្រប់គ្រងការនាំចូលប្រេងដដែល រំពឹងថានឹងចាប់ដ្ដើមនៅចុងឆ្នាំនេះ។
ក្រសួងពាណិជ្ជកម្មចិន ដែលគ្រប់គ្រងកូតានាំចូលប្រេងឆៅ មិនបានប្រកាសយ៉ាងណាទេ ជុំវិញបញ្ហានេះ។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមួយចំនួន ដែលជួបបញ្ហាប្រាក់ចំណេញទាបដោយសារតម្រូវការធ្លាក់ចុះនៅឆ្នាំនេះ បានត្អូញត្អែរអំពីកង្វះកូតានាំចូលគ្រប់គ្រាន់ ដើម្បីទទួលបានវត្ថុធាតុដើមដែលខ្លួនត្រូវការសម្រាប់ផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ អត្រាប្រតិបត្តិការរបស់ពួកគេបានកើនឡើង ហើយប្រាក់ចំណេញក៏ប្រសើរឡើង ដោយសារតែកំណើននៃផលិតកម្មប្រេង និងប្រេងម៉ាស៊ូត។
ចិនបានកំណត់កូតានាំចូលប្រេងឆៅចំនួន ២៤៣ លានតោនសម្រាប់ក្រុមហ៊ុនដែលមិនគ្រប់គ្រងដោយរដ្ឋ ក្នុងឆ្នាំ ២០២៤ និងបង្កើនវាដល់ ២៥៧ លានតោនសម្រាប់ឆ្នាំ ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


