ព័ត៌មានជាតិ
អាមេរិកផ្សព្វផ្សាយផលិតផលកសិកម្ម ភេសជ្ជៈ និងចំណីអាហារដើម្បីពង្រីកទីផ្សារនៅកម្ពុជា
ជាកិច្ចខិតខំប្រឹងប្រែងពង្រីកនូវក្នុងការបង្កើននូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក-កម្ពុជា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបាននាំមកនូវហាងរបស់ខ្លួនជិត២០ចូលរួមក្នុងកម្មវិធី «សប្តាហ៍ភោជនីយដ្ឋាន ២០២៤ ៖ ថ្មីស្រស់ពីសហរដ្ឋអាមេរិក–Restaurant Week 2024: Fresh from the USA» ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មអាមេរិកកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។

សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ដែលរៀបចំឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែធ្នូ មានភោជនីយដ្ឋានល្បីៗ មួយចំនួននៅភ្នំពេញ នឹងផ្តល់ជូនម្ហូប និងតម្លៃពិសេសៗ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដើម្បី បង្ហាញពីការប្រើប្រាស់ផលិតផលកសិកម្មអាមេរិក សម្រាប់ចម្អិនម្ហូប។
ថ្លែងក្នុងកម្មវិធីនោះលោកស្រីភារធារីស្ថានទូតអាមេរិក Bridgette Walker មានប្រសាសន៍ថា«សប្តាហ៍ ភោជនីយដ្ឋាន ឆ្នាំ ២០២៤៖ ស្រស់ពីសហរដ្ឋអាមេរិក នៅភ្នំពេញ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម សហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។
លោកស្រី Bridgette Walker បានលើកឡើងថា ៖ “សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយ ដែលអបអរសាទរភាពចម្រុះ និងភាពច្នៃប្រឌិតនៃផ្នែកម្ហូបអាហារ របស់យើងនៅ ក្នុងប្រទេសកម្ពុជា ។ យើងមកជុំគ្នាដើម្បីបរិភោគអាហារដ៏មានឱជារសេថ្មីៗ និងស្វែងយល់ពីផលិតផលកសិកម្ម សហរដ្ឋអាមេរិក។ សប្តាហ៍ភោជនីយដ្ឋានក៏ជាឱកាសដ៏ល្អមួយផងដែរ សម្រាប់គាំទ្រភោជនីយដ្ឋានដែលមាន អាហារឆ្ងាញ់ នៅភ្នំពេញ និងសម្រាប់ឲ្យគេមើលឃើញថា គ្រឿងផ្សំនៃម្ហូបអាហារអាមេរិកត្រូវបានប្រើក្នុងការចម្អិន ម្ហូបនៅជុំវិញពិភពលោក» ។
លោក សុធា សម្បត្តិ អគ្គនាយកនៃក្រុមហ៊ុន AUSKHMER Food & Beverage ដែលជាក្រុមហ៊ុននាំចូលសាច់ និងស្រាពីអាមេរិក បានចូលរួមក្នុងកម្មវិធីនោះដែរ មានប្រសាសន៍មកកាន់កម្ពុជាថ្មីថា នាពេលបច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាននាំចូលនូវសាច់ និងស្រាមកពីអាមេរិក និងបានចែកចាយតាមភោនីយដ្ឋាន និងសណ្ឋាគារល្បីៗនៅទូទាំងប្រទេសកម្ពុជា។

លោកបានថ្លែងថា៖«ខ្ញុំសង្កេតឃើញថាសម្រាប់បណ្តាសាច់និងស្រាដែលក្រុមហ៊ុនរបស់ខ្ញុំបានធ្វើការនាំចូលពីអាមេរិកនេះបានចែកចាយ៉ាងទូលំទូលាយក្នុងប្រទេសយើង និងបានទទួលការគាំទ្រយ៉ាងច្រើនជាពិសេសទៅលើគុណភាព និងតម្លៃសមរម្យ»។
បើយោងតាមស្ថានទូតអាមេរិក សម្រាប់សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក នេះមានការចូលរួមពីតំណាងភោជនីយដ្ឋាននានា ប្រើគ្រឿងផ្សំរបស់អាមេរិក សហព័ន្ធនាំចេញសាច់សត្វសហរដ្ឋអាមេរិក ក្រុមប្រឹក្សាភិបាលទឹកដោះគោ California ក្រុមហ៊ុននាំចូលស្បៀងអាហារសហរដ្ឋអាមេរិក សាលា បង្រៀនផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសមាគមសណ្ឋាគារ ចុងភៅ និងភាគីពាក់ព័ន្ធជាច្រើនទៀតនៅកម្ពុជា ដែលចាប់អារម្មណ៍លើវិស័យម្ហូបអាហារ ។
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ជាង ៨,៤៥ ពាន់លានដុល្លារ កើនឡើង ៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៨,៤៥ ពាន់លានដុល្លារ កើនឡើង ៩,៧ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៨,២៣ កើនឡើង ៩,៨ ភាគរយ និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២១៧ លានដុល្លារ កើនឡើង ៧,៥ ភាគរយ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


