ព័ត៌មានជាតិ
ផែស្វយ័តភ្នំពេញរកចំណូលបានជាង៣៧លានដុល្លារក្នុងរយៈ ពេល១១ខែ ឆ្នាំ២០២៤
ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) សម្រេចបានជាង៣៧,៤៨លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡោះង១៩ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ឆ្លុះបញ្ចាំងអំពីកំណើនសកម្មភាពទំនិញឆ្លងកាត់ផែ។ បើយោងតាមសេចក្តីប្រកាសរបស់ PPAP។

របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញ ក្នុងរយៈពេល១១ខែ ចំណូលពីប្រតិបត្តិការផែ (Port Operation) ដែលមានចំនួនជាង៣១លានដុល្លារ កើនឡើង ១៩ភាគរយពីចំនួន ជាង២៦ លានដុល្លារ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ៥,២៣១ លានដុល្លារ កើនឡើង២០ភាគរយ ពីចំនួន ជាង ៤,៣៥៤ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួនជាង១លាន ដុល្លារ ថយពី១ ភាគរយ ពីចំនួនជាង ១,១ដុល្លារ ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) ធ្លាប់ប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។

លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់វិស័យដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។
PPAP បានប៉ាន់ស្មានថា ក្នុងរយៈពេល១២ខែនៃឆ្នាំ ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង៤២,៦៨លានដុល្លារក្នុងឆ្នាំ២០២៤ ខណៈផែក៏បានចំណាយសរុបជាង ២៧លានដុល្លារ។ ជាមួយគ្នានេះដែរការប៉ាន់ស្មានអំពីចំណេញមុនបង់ពន្ធមានចំនួនជាង១៥លានដុល្លារ; ពន្ធលើប្រាក់ចំណេញសម្រេចបាន ៣,៥លានដុល្លារ ខណៈប្រាក់ចំណេញសុទ្ធសម្រេចបានជាង ១១,៧ លានដុល្លារ។
ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ប្រមាណជាង ៤៩ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤នេះ កើនឡើង ១៧,៤% ធៀបនឹងរយៈពេលដូចគ្នាពីជាង ៤២,៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ២៣,៩៣ ពាន់លានដុល្លារ កើនឡើង ១៦,៨% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៥,៩៤ ពាន់លានដុល្លារ កើន ១៧,៩%៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


