សេដ្ឋកិច្ច
រោងចក្រស្វាយចន្ទីមួយទៀត បើកការដ្ឋានសាងសង់នៅខេត្តកំពង់ធំ
គម្រោងសាងសង់ររោងចក្រស្វាយចន្ទីមួយទៀត ដែលជាការវិនិយោគរបស់ក្រុមហ៊ុន UNIQUE NOBLE TRADING CO., LTD នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងខេត្តកំពង់ធំ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាមិនបានដឹងលម្អិតជុំវិញគម្រោងសាងសង់រោងចក្រនេះទេ ប៉ុន្តែលោកបង្ហើបថា គម្រោងនេះមានទំហំវិនិយោគប្រហែលផ្ទៃដីដូចក្រុមហ៊ុន Mirath ដែលក្នុងនោះក្រុមហ៊ុនមានដីផ្ទាល់ខ្លួន ៥ ហិកតា។
លោក អួន ស៊ីឡុតបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៤៤ រោងចក្រ ប៉ុន្តែភាគច្រើនមានផលិតកម្មលក្ខណៈគ្រួសារ ដែលទទួលទិញបានតិច ខណៈក្រុមហ៊ុនធុនមធ្យមចំនួន ៦ ដែលក្នុងនោះនៅខេត្តកំពង់ធំចំនួន ៣ ដែលជួយស្រូបទាញការបញ្ជាទិញក្នុងស្រុក និងទប់តម្លៃគ្រាប់ស្វាយចន្ទី។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាផលិតស្វាយចន្ទីបានចំនួន ៨៤ ម៉ឺនតោន កើនឡើង ២៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ទីផ្សារវៀតណាម បានជាង ៧៩ ម៉ឺនតោន កើនឡើង ៣១% គិតជាទឹកប្រាក់ ១ ពាន់ ១ រយ លានដុល្លារ កើនឡើង៩%៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


