ព័ត៌មានអន្ដរជាតិ
ត្រាំ៖ បុគ្គល ឬក្រុមហ៊ុនណាដែលវិនិយោគ ១ ប៊ីលានដុល្លារឡើងទៅ នឹងទទួលបានការអនុញ្ញាតឆាប់រហ័ស
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃអង្គារថា បុគ្គល ឬក្រុមហ៊ុនណាមួយដែលដាក់ការវិនិយោគយ៉ាងហោចណាស់ ១ ប៊ីលានដុល្លារ នៅលើទឹកសហរដ្ឋអាមេរិក នឹងទទួលបានការអនុញ្ញាតឆាប់រហ័ស រួមទាំងទាំងការអនុញ្ញាតផ្នែកបរិស្ថានទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោកបានប្រកាសយ៉ាងដូច្នេះ នៅលើបណ្ដាញសង្គម Truth Social របស់លោក ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
យ៉ាងណាមិញ រ៉យទ័របានស្រង់សម្ដីប្រភពដឹងពីបញ្ហានេះ ដែលនិយាយថា ក្រុមការងាររបស់លោក ត្រាំ កំពុងរៀបចំផែនការដើម្បីអនុម័តការអនុញ្ញាតឱ្យនាំចេញយ៉ាងឆាប់រហ័សសម្រាប់គម្រោងឧស្ម័នធម្មជាតិពង្រាវ និងគម្រោងពង្រីកការខួងយកប្រេងនៅលើដីសហព័ន្ធ និងក្នុងសមុទ្រ នៅពេលលោកចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។
យ៉ាងណាមិញ គេមិនច្បាស់នៅឡើយទេ ថាតើរដ្ឋបាលរបស់លោក ត្រាំ ឬលោក ត្រាំ នឹងធ្វើការបែបណាជាមួយគណៈកម្មការឯករាជ្យ ដូចជាគណៈកម្មការគ្រប់គ្រងថាមពលសហព័ន្ធ ដែលថ្មីៗនេះ តម្រូវឱ្យបន្ថែមការត្រួតពិនិត្យបរិស្ថានលើគម្រោងឧស្ម័នធម្មជាតិពង្រាវ។

គួរបញ្ជាក់ថា កន្លងមក មានសេចក្ដីរាយការណ៍ថា លោក ត្រាំ មានគម្រោងលុបចោលផ្នែកមួយចំនួននៃបទប្បញ្ញត្តិ និងច្បាប់ស្តីពីអាកាសធាតុកំពូលៗរបស់ប្រធានាធិបតីប្រជាធិបតេយ្យលោក ចូ បៃដិន ដូចជាឥណទានពន្ធសម្រាប់រថយន្តអគ្គិសនី និងស្តង់ដាររោងចក្រថាមពលស្អាតថ្មី ដែលមានបំណងកាត់បន្ថយធ្យូងថ្ម និងឧស្ម័នធម្មជាតិ ជាដើម។
អ្នកបរិស្ថាន និងអ្នកជំនាញបានព្រួយបារម្ភថា ការលុបចោលនូវបទបទប្បញ្ញត្តិផ្សេងៗដែលមានបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នឹងធ្វើឱ្យសហរដ្ឋអាមេរិកដើរថយក្រោយក្នុងកិច្ចខំប្រឹងប្រែងដោះស្រាយបញ្ហាសកល ដែលជាការគំរាមកំហែងដ៏ធំបំផុតមួយនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


