Connect with us

សេដ្ឋកិច្ច

ផលិតផលខ្មែរដាក់លក់នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហការជំរុញ និងបង្កើនការ​លក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី” ដោយមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនភីធីធី (ខេមបូឌា) ជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងសហការលើកកម្ពស់ ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ជាពិសេស ជួយដល់សហគមន៍កសិករ ផលិតករ សិប្បករ សហគមន៍ និងសមាគម ក្នុងការបង្កើនឱកាសទីផ្សារ និងផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់សាធារណជន តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម