ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីត្រូវការកំណើនសេដ្ឋកិច្ច ៦-៧ ភាគរយ ដើម្បីចេញពី «អន្ទាក់ចំណូលមធ្យម»
ក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី (Bappenas) បានអះអាងថា ឥណ្ឌូណេស៊ីត្រូវការកំណើនសេដ្ឋកិច្ចចន្លោះពី ៦-៧ ភាគរយ ដើម្បីងើបចេញពីប្រទេសជាប់ «អន្ទាក់នៃប្រាក់ចំណូលមធ្យម»។ នេះបើតាមការចុះផ្សាយរបស់កាសែត Antara កាលពីថ្ងៃព្រហស្បតិ៍។

ក្រសួងលើកឡើងថា វាមានសារៈសំខាន់ណាស់ក្នុងការគេចចេញពីអន្ទាក់ប្រាក់ចំណូលមធ្យម ដើម្បីសម្រេចបាននូវចក្ខុវិស័យ «Golden Indonesia» ដែលកំណត់គោលដៅឱ្យប្រទេសមានអធិបតេយ្យភាពត្រឹមត្រូវ ជឿនលឿន យុត្តិធម៌ និងវិបុលភាព ត្រឹមឆ្នាំ ២០៤៥ (១០០ ឆ្នាំក្រោយទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៥)។
អនុរដ្ឋមន្រ្តីនៃក្រសួងទទួលបន្ទុកផែនការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច លោក Eka Chandra Buana បាននិយាយថា៖ «យើងនៅសល់តែ ២១ ឆ្នាំ ទៀតប៉ុណ្ណោះ (មុនឆ្នាំ២០៤៥)។ សម្រាប់គោលដៅនោះ យើងត្រូវតែអាចគេចផុតពីអន្ទាក់ចំណូលមធ្យម ដោយធ្វើឱ្យសេដ្ឋកិច្ចរបស់យើងកើនឡើងយ៉ាងតិចពី ៦ ទៅ ៧ ភាគរយ (ក្នុងមួយឆ្នាំ)»។
លោកបានពន្យល់ថា ប្រសិនបើសេដ្ឋកិច្ចកើនឡើង ៧ ភាគរយ នោះឥណ្ឌូណេស៊ីអាចគេចផុតពីអន្ទាក់ប្រាក់ចំណូលមធ្យម មុនឆ្នាំ ២០៤០។ ប៉ុន្តែបើវាកើនឡើង ៦ ភាគរយ នោះឥណ្ឌូណេស៊ីអាចគេចផុតនៅឆ្នាំ ២០៤១ ។

គួរគូសបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ រួមទាំងការឈានដល់ប្រទេសមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ចំនួន ៣០ ៣០០ ដុល្លារ/ឆ្នាំ ដោយលុបបំបាត់ភាពក្រីក្រ និងវិសមភាពឱ្យស្ទើរតែគ្មាន និងកែលម្អធនធានមនុស្ស។
ក្រៅពីនេះ ឥណ្ឌូណេស៊ី ក៏មានបំណងបង្កើនឥទ្ធិពល និងភាពជាអ្នកដឹកនាំក្នុងតំបន់ ក៏ដូចជាបន្តការគ្រប់គ្រងបរិស្ថានប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។
យ៉ាងណាមិញ ស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេស បង្កបញ្ហាប្រឈមមួយទៀតក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី។ នេះមិនទាន់និយាយអំពីគម្លាតដ៏ធំរវាងតំបន់ភាគខាងលិច និងភាគខាងកើតរបស់ប្រទេសផង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


