ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងផ្ដល់ការពិនិត្យសុខភាពឥតគិតថ្លៃដល់សិស្សសាលាទូទាំងប្រទេស
ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានប្រកាសថា កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃដែលចាប់ផ្ដើមអនុវត្តទូទាំងប្រទេសនៅថ្ងៃទី ១០ ខែកុម្ភៈ នឹងមានសម្រាប់សិស្សសាលាចាប់ពីខែកក្កដាតទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។
ប្រធានការិយាល័យទំនាក់ទំនង និងសេវាសាធារណៈរបស់ក្រសួង លោក Aji Muhawarman បានប្រាប់ ANTARA កាលពីថ្ងៃអាទិត្យថា៖ «សម្រាប់សិស្សសាលា និងក្មេងជំទង់ កម្មវិធីនេះនឹងត្រូវបានអនុវត្តនៅក្នុងសាលារៀន ចាប់ផ្តើមនៅក្នុងខែកក្កដា នៅដើមឆ្នាំសិក្សាថ្មី»។
រដ្ឋាភិបាលគ្រោងនឹងផ្តល់ការពិនិត្យសុខភាពចំនួន ១១ ប្រភេទដល់សិស្សបឋមសិក្សា ១៣ ប្រភេទដល់អនុវិទ្យាល័យ និង ១២ ប្រភេទ ដល់សិស្សវិទ្យាល័យ។
លោកបានបន្ថែមថា កម្មវិធីចាប់ផ្តើមនៅចន្ទនេះ គឺសម្រាប់ទារក កុមារតូច មនុស្សពេញវ័យ និងមនុស្សចាស់។

ដើមឡើយង ការពិនិត្យសុខភាពដោយឥតគិតថ្លៃនឹងត្រូវបានផ្តល់ជូននៅមណ្ឌលសុខភាពសហគមន៍ជាង ១០ ០០០ កន្លែង ទូទាំងប្រទេសឥណ្ឌូណេស៊ី។ យ៉ាងណាមិញ រដ្ឋាភិបាលគ្រោងនឹងពង្រីកកម្មវិធីនេះទៅកន្លែងកន្លែងសំខាន់ៗផ្សេងទៀត រួមទាំងគ្លីនិកឯកជនដែលសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពរដ្ឋ BPJS Kesehatan ។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្តួចផ្តើមកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីបង្កើនគុណភាពនៃសុខភាពសាធារណៈ និងកាត់បន្ថយករណីជំងឺដែលអាចការពារបាន។ បើយោងតាមអគ្គនាយកសុខភាពបឋម និងសហគមន៍នៃក្រសួងសុខាភិបាល លោកស្រី Maria Endang Sumiwi ការត្រួតពិនិត្យសុខភាពជាប្រចាំ មានសារៈសំខាន់ជាវិធានការបង្ការ ដែលរំពឹងថានឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនឱ្យកាន់តែសកម្មក្នុងការថែរក្សាសុខភាពរបស់ខ្លួន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់