Connect with us

សេដ្ឋកិច្ច

វិស័យទេសចរណ៍កម្ពុជារួមចំណែក GDP ៩,៤ ភាគរយ

បានផុស

នៅ

វិស័យទេសចរណ៍កម្ពុជាបានរួមចំណែកក្នុង​ផលិតផលក្នុង​ស្រុក​សរុប (GDP) ប្រមាណ ៩,៤ ភាគរយនៅក្នុងឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជារកចំណូលពីទេសចរណ៍​អន្តរជាតិ​បាន​ជាង ៣ ៦៣៧ លានដុល្លារ កើនឡើង ១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​ទេស​ចរណ៍​អន្តរ​ជាតិ ចំនួន ៦,៧០ លាននាក់ កើនឡើង ២២,៩ ភាគរយ ចំណែកឯទេសចរណ៍ជាតិ ២២,៥២ លាននាក់ កើន ២០,១ ភាគរយ។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧០ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥%​ ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា​ លំហូរ​ភ្ញៀវទេសចរបន្តកើនឡើងដោយសារ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធមានផ្លូវថ្នល់ ទៅ​កាន់ទីតាំងតំបន់ទេសចរណ៍​ផ្សេងៗ។

លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា ការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋភិបាលដែល​បាន​ដាក់ចេញយន្តការបន្តបន្ទាប់ដើម្បីជួយទៅដល់វិស័យទេសចរណ៍ ជួយទៅដល់អាជីវកម្ម​ទេស​ចរណ៍​​​ដែលទទួល​នូវវិបត្តិតាំង​ពីកូវីដ១៩ ដើម្បីឱ្យពួកគាត់ឆាប់ងើបត្រឡប់មកវិញ ដើម្បី​ផ្គត់ផ្គង់​ទៅ​ដល់​ទេសចរណ៍។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្ត ដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ​២០២៤​ ​ដែលគាំទ្រ ជាចម្បងដោយ កំណើន ខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើង ជាលំដាប់ នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមាន កំណើនទាបក៏ដោយ។

រាជរដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា​ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ ភាគរយនៅឆ្នាំ​២០២៥​នេះ ​ដែលគាំទ្រដោយកំណើននៃការនាំចេញវិស័យការដេរ វាយនភ័ណ្ឌ និងផលិតអ្នកធ្វើដំណើរ វិស័យទេចរណ៍ ការងើបឡើងវិញសន្សឹមៗ នៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យកសិកម្ម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ពលករមកលេងស្រុកកំណើតអរគុណរដ្ឋាភិបាលដែលលើកលែងតម្លៃសេវាចេញចូលព្រំដែន

ព័ត៌មានជាតិ៥ នាទីutes មុន

មេប៉ូលិសជាតិ ឱ្យត្រៀមការពារសុវត្ថិភាពកម្រិតខ្ពស់ ស្របពេលមានការផ្សាយថា ស៊ី ជីនពីង នឹងមកកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ថៃ សង្ស័យថា ដែកខុសស្តង់ដារ នាំឲ្យកើតគ្រោះមហន្តរាយបាក់អគារ អំឡុងពេលរញ្ជួយដី

ព័ត៌មានជាតិ២០ នាទីutes មុន

មន្រ្តីជាន់ខ្ពស់ការពារជាតិ ស្នើឲ្យពលរដ្ឋការពារសមិទ្ធផលវិស័យពុទ្ធសាសនាឲ្យបានគង់វង្ស

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋាភិបាលស្នើពលរដ្ឋគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ក្នុងពិធីបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម