ព័ត៌មានអន្ដរជាតិ
ក្រុងហ្សាការតារៀបចំផែនការផ្ដល់ការដឹកជញ្ជូនសាធារណៈឥតគិតថ្លៃ ដល់ពលរដ្ឋ
រដ្ឋបាលក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី កំពុងរៀបចំផែនការផ្តល់ជូននូវសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃសម្រាប់ប្រជាជន ១៥ ក្រុម ដែលជាផ្នែកមួយនៃ «កម្មវិធីរយៈពេល ១០០ ថ្ងៃ» របស់លោកអភិបាលក្រុង Pramono Anung។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។

អភិបាលរងក្រុងហ្សាការតា លោក Rano Karno បានឱ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងកំពុងរៀបចំសម្រាប់ផែនការនេះ ជាផ្នែកមួយនៃកម្មវិធី ១០០ ថ្ងៃ»។
ក្រោមផែនការ ក្រុមប្រជាជនដូចជាមនុស្សចាស់ ជនពិការ និងអ្នកមានកាត Jakarta Smart Card (KJP) នឹងមានសិទ្ធិប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដោយឥតគិតថ្លៃនៅក្នុងទីក្រុងហ្សាកាតា ដូចជា ឡានក្រុងសាធារណៈ Transjakarta រថភ្លើងសាធារណៈ Mass Rapid Transit (MRT) និង Light Rail Transit (LRT) និងសេវាកម្មឡានសាធារណៈ JakLingko។
អភិបាលក្រុងហ្សាការតា បានបង្ហើបពីផែនការនេះដំបូងកាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីកែលម្អលទ្ធភាពនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈសម្រាប់ក្រុមប្រជាជនជាក់លាក់មួយចំនួន។ ការផ្តល់ការដឹកជញ្ជូនសាធារណៈឥតគិតថ្លៃដល់ក្រុមប្រជាជនទាំងនោះ រំពឹងថានឹងជួយកាត់បន្ថយទាំងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងហ្សាការតា និងតម្លៃនៃការរស់នៅ។

បើតាម Antara ក្រុមប្រជាជនទាំង ១៥ ក្រុម ដែលមានសិទ្ធិទទួលបានសេវាឥតគិតថ្លៃ រួមមានមន្ត្រីរាជការរបស់រដ្ឋាភិបាលខេត្តហ្សាការតា និងមន្រ្តីចូលនិវត្តន៍របស់ខេត្ត កម្មករជាប់កិច្ចសន្យាដែលធ្វើការឱ្យរដ្ឋាភិបាលខេត្ត និស្សិតកាត់កាត KJP បុគ្គលិកផ្នែកឯកជនមួយចំនួន និងប្រជាជនរស់នៅផ្ទះល្វែងដែលទទួលជំនួយពីរដ្ឋាភិបាល (Rusunawa) ជាដើម។
ក្រៅពីនេះ អតីតយុទ្ធជនឥណ្ឌូណេស៊ី ជនពិការ អ្នកមានអាយុច្រើនជាង ៦០ ឆ្នាំ អ្នកមើលថែទាំវិហារឥស្លាម អ្នកអប់រំ និងបុគ្គលិកអប់រំនៅកន្លែងបង្រៀនកុមារតូចៗ (PAUD) ក៏ទទួលបានសេវាកម្មដឹកជញ្ជូនសាធារណៈឥតគិតថ្លៃផងដែរ។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


