Connect with us

សេដ្ឋកិច្ច

តម្លៃមាសបន្តនិន្នាការកើនឡើងខ្ពស់ ខណៈស្ថានភាពសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង

បានផុស

នៅ

តម្លៃមាសនៅក្នុងសប្ដាហ៍នេះ បានហក់ឡើងខ្ពស់បំបែកកំណត់ត្រាថ្មី ដោយជួញដូរក្នុងតម្លៃ ​៣០០០ ដុល្លារ ក្នុងមួយ​អោន នៅក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹងជាង ៣៦០០ ដុល្លារក្នុងមួយតម្លឹង​នៅក្នុង​ប្រទេស​កម្ពុជា ស្របពេលស្ថានភាពសង្រ្គាមពាណិជ្ជកម្មរវាង​ប្រទេសមហាអំណាច​កាន់តែ​តាន​តឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities​បានអះអាងថា កត្តាដែលនាំតម្លៃហាងឆេងមាស មានការហក់ឡើង គឺពាក់ព័ន្ធជា​មួយនឹង​ការប្រកាសពីធនាគារកណ្ដាលសហរដ្ឋអាមេរិក ពាក់ព័ន្ធជាមួយនឹងការកាត់បន្ថយអត្រាការ​ប្រាក់របស់ខ្លួន​នៅក្នុងឆ្នាំ ២០២៥ ដែលមានរយៈពេល ៣ ដង។

លោក ឡុង សំណាងលើកឡើងថា៖ «គេមើលឃើញថា បើសិនជាការ​កាត់​បន្ថយអត្រាការប្រាក់ ៣ ដង ក្នុងមួយឆ្នាំនេះ នឹងធ្វើឱ្យលុយដុល្លារអាមេរិកធ្លាក់ចុះ ហើយវិនិយោគិនធំៗជាច្រើន នឹងដកលុយដុល្លារ ហើយមវិនិយោគលើហាងឆេងមាសវិញ»។

ម្យ៉ាងទៀត សង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ដែលបានដាក់សម្ពាធពន្ធ​ទៅលើ​ប្រទេសជាច្រើន ដែលផ្ដល់ផលពិបាកសម្រាប់ប្រជាជនអាមេរិក ក្នុងការចំណាយផ្សេងៗ ហើយ​ក៏វាធ្វើឱ្យតម្លៃលុយដុល្លារធ្លាក់ចុះដែរ។

បើតាមអ្នកជំនាញរូបនេះ ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ដែលសង្គ្រាមបន្តឱ្យពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចពិភព​លោក មានការធ្លាក់ចុះ គឺសង្គ្រាមរុស្ស និងអ៊ុយក្រែន ទោះបីជា នឹងមានការប្រជុំដោះស្រាយពីបទ​ឈប់​បាញ់ ឬការចរចារបញ្ឈប់សង្គ្រាមយ៉ាងណា ក៏ដោយមកដល់ពេលនេះ យើងមិនទាន់មាន​ទិន្នន័យ​ណាមួយដែលបញ្ជាក់ថា សង្គ្រាម នឹងបានបញ្ចប់ ធ្វើឱ្យតម្លៃហាងឆេងមាស និងស្ថាន​ភាព​សេដ្ឋកិច្ច​ល្អប្រសើរដែរ។

តម្លៃមាសបាន​បំបែកកំណត់ត្រាខ្ពស់បំផុត​ជាថ្មី ​ក្នុង​ប្រវត្តិសាស្រ្ត​ ៣ ០០០ ដុល្លារ/អោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៦១០ ដុល្លារ ក្នុងមួយ​តម្លឹង​នៅ​ក្នុងប្រទេសកម្ពុជា។

សម្រាប់តម្លៃមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៦២ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម