Connect with us

សេដ្ឋកិច្ច

កម្ពុជានាំចេញទៅចិនសម្រេចបានទឹកប្រាក់ជិត $៣៥០ លាន នៅត្រីមាសទី១

បានផុស

នៅ

កម្ពុជាបាននាំទំនិញទៅប្រទេសចិនសម្រេចបាននូវទំហំទឹកប្រាក់ជិត ៣៥០ លានដុល្លារ នៅក្នុង​ត្រី​មាសទី១ ឆ្នាំ ២០២៥ ធ្លាក់ចុះជិត ៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្ន​​ន័យ​របស់អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ទៅចិន​មានទំហំទឹកប្រាក់ ៣៤៨,១៩ លានដុល្លារ ធ្លាក់ចុះ ៤,៩ ភាគរយ ចំណែក​ឯ​ការ​នាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ៣,៧២ ពាន់លានដុល្លារ កើន ៣០,៨ ភាគរយ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មីថា កម្ពុជាទិញ​ទំនិញ​ពី​ចិន​មកច្រើនជាងនាំចេញ ក្នុងនោះកម្ពុជា​នាំចូលវត្ថុធាតុដើមក៏ច្រើន។

លោក ឡោ វិចិត្របញ្ជាក់បញ្ជាក់ថា កម្ពុជាប្រៀបដូចជាមជ្ឈមណ្ឌលបង្គុំ​ហើយ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និងអាមេរិក ដោយ​សារកម្ពុជាខ្វះវត្ថុធាតុដើម ខណៈផលិតផលនាំចូលមួយ​ចំនួនជា​ផលិត​ផលសម្រេច ហើយមួយចំនួនជាវត្ថុធាតុដើម។​

លោក ប៉ែន សុវិជាតិ​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានលើកឡើងថា ទាំង​ចិន និងកម្ពុជា ​សុទ្ធតែ​ជា​សមាជិក​នៃ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (RCEP) ដែលកិច្ចព្រម​ព្រៀង​នេះ បាន​រួម​ចំណែក​នៅ​ក្នុង​​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​​​ប្រមាណ ៦៣% នៃ​ចំណែក​នៃ​ការ​នាំ​ចេញ​ទំនិញ​ទាំង​មូលរបស់កម្ពុជា។

អ្នក​នាំ​ពាក្យ​រូប​នេះ បន្ថែម​ថា៖ «​កំណើន​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នេះ មាន​កំណើន​រហូត​ចាប់​តាំង​ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី ដោយ​ក្នុង​នោះ​ប្រទេស​ចិន​បាន​ទទួល​ទិញ​ទំនិញ​កសិផល​របស់​កម្ពុជា ដែល​រួម​មាន​ អង្ករ ត្រី ដំឡូង​មី ជា​ការ​ទទួល​ទិញ និង​ជា​កិច្ច​សហប្រតិបត្តិការ​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​កែច្នៃ មានន័យ​ថា សេចក្តី​ត្រូវ​​ការ​របស់​ទីផ្សារ បាន​បង្រៀន​​ឱ្យ​យើង​ចេះ​កែច្នៃ​ផលិត​ផល​ដើម​ឱ្យ​ទៅ​ជា​ផលិត​ផល​សម្រេច​ ហើយ​ត្រូវ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​»។

ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេច​បាន​នូវទំហំទឹកប្រាក់ ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

UN ​ថ្កោលទោស​រប​បសឹក​មីយ៉ាន់​ម៉ា​​​ដែល​បង្កើន​​ការ​​វាយប្រហារ​ រារាំង​ដល់សកម្មភាព​មនុស្ស​ធម៌​​

ព័ត៌មានជាតិ៧ នាទីutes មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ចិន​ប្រកាស​ផ្តល់​ជំនួយ​តម្លៃ១៣៧​លាន​ដុល្លារ​​ដល់​មី​យ៉ាន់​ម៉ា​​​ដែលរងគ្រោះ​រញ្ជួយដីធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

សេដ្ឋកិច្ច២១ នាទីutes មុន

កម្ពុជានាំចេញទៅចិនសម្រេចបានទឹកប្រាក់ជិត $៣៥០ លាន នៅត្រីមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម