សេដ្ឋកិច្ច
កម្ពុជា-ចិនយកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូលដើម្បីការពារប្រយោជន៍ពាណិជ្ជកម្ម
ប្រទេសកម្ពុជា និងចិន ឯកភាពរួមគ្នាប្រឆាំងចំពោះពាណិជ្ជកម្មគាំពារនិយម ដោយប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយយកយន្តការអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

ក្នុងសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជានិងចិនបានបញ្ជាក់ថាមានតែយន្តការអង្គការពាណិជ្ជកម្មពិភពលោកមួយគត់ដែលធានានូវការធ្វើសេរីភាពនៃការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់។
ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេថា៖ «ភាគីទាំងពីរបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល អាចព្យាករណ៍បាន ផ្អែកលើច្បាប់ បើកចំហ មានតម្លាភាព បរិយាប័ន្ន និងមិនរើសអើង»។

កម្ពុជា-ចិន ក៏ប្រកាសត្រៀមខ្លួនចូលរួមជំរុញកំណែទម្រង់អង្គការនេះ និងត្រៀមធ្វើការរួមគ្នាដើម្បីទទួលបានលទ្ធផលជាក់ស្ដែងនៃសន្នីសិទអង្គការពាណិជ្ជកម្មពិភពលោកថ្នាក់រដ្ឋមន្ត្រីលើកទី១៤ ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចកាន់តែបើកចំហ បរិយាប័ន្ន តុល្យភាព និងផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។
ការប្រការរួមរវាងកម្ពុជានិងចិននៅពេលនេះ ស្របពេលដែលមានសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ដោយអាមេរិកបានតម្លើងពន្ធដល់២៤៥%លើទំនិញរបស់ចិន ខណៈកម្ពុជាក៏ស្ថិតក្នុងបញ្ជីនៃប្រទេសដែលត្រូវតម្លើងពន្ធដល់៤៩%ផងដែរតែត្រូវបានពន្យាពេល៩០ថ្ងៃសិនដើម្បីចរចា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


