សេដ្ឋកិច្ច
សម្ពាធពន្ធចិន-អាមេរិក ធូរស្រាល ទាញទម្លាក់តម្លៃហាងឆេងមាស
ហាងឆេងមាសបានបើកផ្សារនៅតម្លៃ ៣៩០០ ដុល្លារ ក្នុងមួយតម្លឹងសម្រាប់ទៅផ្សារនៅកម្ពុជា នៅថ្ងៃសុក្រ ០២ ខែឧសភា ឆ្នាំ ២០២៥ ជាតម្លៃធ្លាក់ចុះ ធៀបនឹងសប្ដាហ៍មុន ដែលមានតម្លៃរហូតដល់ ៤០៦០ ដុល្លារក្នុងមួយតម្លឹង។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា សម្ពាធពន្ធអាមេរិក និងចិនធូរស្រាល ធ្វើឱ្យតម្លៃមាសបន្តធ្លាក់ចុះ ខណៈគោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលសហរដ្ឋអាមេរិក បន្ទាប់ពី លោក ដូ ណាល់ត្រាំ បានបញ្ជាក់ថា មិនមានចេតនា ដកលោក Jerome Powell ចេញពីដំណែងនោះទេ ក៏ជាឆ្លុះបញ្ចាំងពីការប្រែប្រួលតម្លៃមាសផងដែរ។
ម្យ៉ាងទៀត វិនិយោគិនជាច្រើន បានកាត់យកផលចំណេញនៅតម្លៃ ៣៤៩៩ ក្នុងមួយអោន ដែលជាតម្លៃពស់ កាលពីខែមុន ខណៈភូមិសាស្ត្រនយោបាយ និងសង្គ្រាមស្ងប់ស្ងាត់ ហើយប្រាក់ដុល្លារងើបឡើង ធ្វើឱ្យមាសធ្លាក់ចុះវិញ។

លោក ឡុង សំណាង យល់ឃើញថា៖ «ការប្ដូរប្រាក់ដុល្លារជាមួយរូបិយបណ្ណបានងើបឡើងបន្តិចនៅតាមបណ្ដាធនាគារធំៗនៅលើពិភពលោក ពោលគឺប្រាក់ដុល្លារមានភាពល្អប្រសើរ ទាញឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះបន្តិចទៀត»។
អាជីវករផ្សាធរថ្មី ប្រាប់ថា តម្លៃមាសប្រែប្រួលឡើងចុះលឿនធ្វើឱ្យ ការទិញ-លក់ ហាក់ស្ងប់ស្ងាត់។ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៥ តម្លៃមាសក្នុងស្រុកតាមបណ្ដាហាងនានាលក់ចេញ ៣៩៤ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


