សេដ្ឋកិច្ច
ឥទានលក្ខណៈបុគ្គល កើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៥
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានចេញផ្សាយនៅក្នុងរបាយការណ៍នៅថ្ងៃទី ០៧ ខែឧសភាថា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលបានកើនឡើង ដែលមានទំហំទឹកប្រាក់ឥណទានសរុបជាង ២,១២ លានដុល្លារ ស្មើរនឹង ២,២៤ ភាគរយ។

យោងតាមរបាយការណ៍បង្ហាញថា ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល តំណាងឱ្យចេតនារបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងទម្រង់ជាឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬកម្ចីអចលនទ្រព្យ មានការកើឡើង ៦% នៃចំនួនពាក្យស្នើសុំ។
ដំណើរការឥណទានលក្ខណៈបុគ្គល ដែលឆ្លុះបញ្ចាំងពីបរិមាណឥណទានលក្ខណៈបុគ្គលគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ បានបង្ហាញពីទីផ្សារឥណទានមានការកើនឡើង ២,២៤ ភាគរយ បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២៤។
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានបញ្ជាក់ថា គុណភាពឥណទានលក្ខណៈបុគ្គល ដែលវាស់ដោយអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ ថ្ងៃ (30+DPD) បានកើនឡើង ៧,០៧ ភាគរយ ដែលបង្ហាញថាលទ្ធភាពនៃការប្រើប្រាស់ឥណទាន និងហានិភ័យនៃការខកខានបង់ប្រាក់កម្ចីមានការកើនឡើង។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា (ABC) បានលើកឡើងថា ស្ថិតក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់មានភាពមិនច្បាស់លាស់ វិស័យហិរញ្ញវត្ថុនៅកម្ពុជារងឥទ្ធិពលដែលនឹងប៉ះពាល់ដល់អត្រាកំណើនក្នុងវិស័យនេះទាបជាងការរំពឹងទុក។
សម្រាប់វិស័យធនាគារ លោក តូច ចៅចេក បានគូសបញ្ជាក់ថា វិស័យនេះបានធ្វើការប្រយ័ត្នប្រយែងនៃការបញ្ចេញឥណទានចាប់តាំងពីក្រោយការគ្រប់គ្រងបាននៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារតែអត្រាឥណទានមិនដំណើការកើនឡើង។
លោកថា៖ «ប៉ុន្តែមិនមែនន័យថាយើងមិនបញ្ចេញឥណទាននោះទេ យើងហាក់បញ្ចេញច្រើនដោយសារយើងត្រូវការប្រាក់ចំណូលដើម្បីទប់ទាល់នឹងចំណាយប្រតិបត្តិការ ប៉ុន្តែគ្រាន់តែយើងមានការកំណត់លក្ខខណ្ឌមួយចំនួនតឹងតែង និងប្រុងប្រយ័ត្នខ្ពស់ជាងមុន ប៉ុន្តែអតិថិជនអាចទទួលបានឥណទានច្រើនជាងមុន និងអត្រាការប្រាក់ល្អជាងមុនផងដែរ»។

យោងតាម CBC គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,០៤ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៩ ពាន់លានដុល្លារ។
CBC បង្ហាញថា ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤ គឺមានឥណទានប្រមាណ ៦០ ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញាមានអ្នកខ្ចីច្រើនជាងគេរហូតដល់ ១១៩ ០២១ ៩៤៧ លានរៀល ប្រមាណ ២៩,៧ ពាន់លានដុល្លារ និងស្មើនឹង ៥០% នៃទំហំឥណទានទូទាំងប្រទេសដោយមានអ្នកខ្ចីសរុបចំនួន ៦៩,៦ ម៉ឺនាក់។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរក្សាវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រការងើបឡើងនៃសេដ្ឋកិច្ច។
លោកស្រីថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៧% រហូតដល់ ៩១,១ ពាន់លានដុល្លារ ខណៈឥណទានបន្តមានកំណើនទាប ៣% ប្រមាណ ៥៩,៩ ពាន់លានដុល្លារ ក្នុងពេលដែលប្រាក់បញ្ញើបានកើនឡើង ១៦,៣% ប្រមាណ ៥៧ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


