Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​ប្រែប្រួលតិចតួច ពេលបើកការជួញដូរថ្ងៃចន្ទនេះ

បានផុស

នៅ

តម្លៃ​ប្រេង​មាន​ការ​ប្រែប្រួល​តិចតួច​ពេលបើកការជួញដូរនៅថ្ងៃចន្ទនេះ ដោយ​​វិនិយោគិន​​សម្លឹង​មើល​លទ្ធផល​នៃ​​កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់​-​អាមេរិក ​និងទន្ទឹងចាំទិន្នន័យសេដ្ឋកិច្ចសំខាន់ៗពីប្រទេសចិន ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃ​សង្រ្គាមពាណិជ្ជកម្ម​លើតម្រូវការទំនិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានធ្លាក់ចុះ ៥ សេន ដល់ ៦៥,៣៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ និង ២២ នាទីព្រឹក នៅទីក្រុងហុងកុង ខណៈ​តម្លៃប្រេងឆៅអាមេរិក West Texas Intermediate ​(WTI) ជួញដូរនៅតម្លៃ ៦២,៥២ ដុល្លារ/បារ៉ែល ដោយ​កើនឡើង ៣ សេន។ ​

តម្លៃប្រេង Brent បាន​កើនឡើង ១ ភាគរយ ខណៈ WTI បាន​​កើនឡើង ២,៤ ភាគរយ កាលពីសប្ដាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសសេដ្ឋកិច្ច និងអ្នកប្រើប្រាស់ប្រេងធំបំផុតរបស់ពិភពលោក ​ព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងសង្រ្គាមពាណិជ្ជកម្មដោយទម្លាក់ពន្ធជាគំហុក ក្នុងរយៈពេល ៩០ ថ្ងៃជាបណ្ដោះអាសន្ន។

តម្លៃប្រែប្រួលតិចតួចព្រឹកនេះ កើតឡើងនៅពេលដែលចិនគ្រោងនឹងបញ្ចេញទិន្នន័យសេដ្ឋកិច្ចមួយចំនួន រួមទាំងទិន្នផលឧស្សាហកម្ម​ នាថ្ងៃចន្ទនេះ។ ធម្មតា ភាពវិជ្ជមាននៃទិន្នន័យ អាចធ្វើឱ្យតម្លៃប្រេងកើនឡើង ដោយសារតែសកម្មភាពសេដ្ឋកិច្ចល្អ ជំរុញតម្រូវការប្រេង។

ក្រៅពីនេះ វិនិយោគិនក៏គិតគូរផងដែរអំពីភាពស្រពិចស្រពិលនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។ កន្លងមក មានសេចក្ដីរាយការណ៍​ពីលទ្ធភាពដែលអាមេរិកអាច​ដកទណ្ឌកម្មសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំរបស់ពិភព​លោក។ ការណ៍នេះ អាចជំរុញការផ្គត់ផ្គង់ ដែលអាចធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះធ្ងន់នាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម