ព័ត៌មានជាតិ
អាល្លឺម៉ង់នឹងបន្តជួយអភិវឌ្ឍន៍មាត្រាសាស្ត្រជាតិរបស់កម្ពុជា
វិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB)បានប្តេជ្ញាក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍន៍មាត្រាសាស្ត្រជាតិនៅកម្ពុជា ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។

ការប្តេជានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា ក្នុងជំនួបរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និង គណៈប្រតិភូមកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្តកិច្ចសហការ ដើម្បីសម្រេចសមិទ្ធផលសំខាន់ៗបន្ថែមទៀត រួមទាំងការសម្រេចឱ្យបាននូវការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពេញលេញលើប្រព័ន្ធរង្វាស់រង្វាល់របស់កម្ពុជា និងការអភិវឌ្ឍគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងសមាហរណកម្មរបស់ម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

តំណាងឱ្យវិទ្យាស្ថាន PTB លោក Gidon Windecker សាទរកម្ពុជាចំពោះចក្ខុវិស័យចំពោះការអភវិឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ហើយបានគូសរំលេចពីតួនាទីរបស់សហព័ន្ធអាល្លឺម៉ង់ ដែលជាដៃគូទ្វេភាគីធំបំផុតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា។
លោក Windecker បានលើកឡើងថា៖«ប្រព័ន្ធស្តង់ដាដែលអាចជឿទុកចិត្តបាន និងដែលមានការទទួលស្គាល់ជាអន្តរជាតិ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសសម្រាប់ការត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច»។

លោក ហែម វណ្ណឌី បានថ្លែងថាចាប់តាំងពីឆ្នាំ២០១៨មក ស្ថាប័ន PTB និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ តែងតែបន្តគាំទ្រកម្ពុជា ជាពិសេសសម្រាប់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការលើកកម្ពស់ប្រព័ន្ធរង្វាស់រង្វាល់ តាមរយៈការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ ការកែទម្រង់ស្ថាប័ន និងការរិះរកវិធីសាស្ត្រច្នៃប្រឌិតសម្រាប់ផ្តល់សេវាមាត្រាសាស្ត្រឱ្យបានទៅដល់តំបន់ជនបទ។ លោកបានថ្លែងថា៖ «យើងពិតជាត្រូវការសេវាទាំងនេះ ខណៈដែលកម្ពុជាបន្តទទួលបានកំណើននៃរោងចក្រ-សហគ្រាស និងឧស្សាហូបនីយកម្មនៅទូទាំងប្រទេស»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


