សេដ្ឋកិច្ច
ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា សន្យាជំរុញការវិនិយោគមកកម្ពុជា
លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (CABC) បានសន្យាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។

លោក Wayne Farmer បានលើកឡើងក្នុងពេលជួបជាមួយ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក លឹម វិសាល បានស្វាគមន៍គណៈប្រតិភូដែលមកសិក្សាស្វែងយល់បរិយាកាសធុរកិច្ច និងបានជម្រាបជូនពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
រដ្ឋាភិបាលកាណាដាបានផ្តល់ប្រព្រឹត្តកម្មអនុគ្រោះពាណិជ្ជកម្មដល់បណ្តាប្រទេសមានការអភិវឌ្ឍតិចតួច រួមទាំងកម្ពុជាផង ដែលការណ៍នេះបានចូលរួមចំណែកបង្កើនការនាំចេញរបស់កម្ពុជាទៅកាណាដា ធ្វើឱ្យកាណាដាក្លាយជាទីផ្សារធំទី៦របស់កម្ពុជា។

លោក លឹម វិសាល សង្ឃឹមថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាបង្កើនការវិនិយោគកាណាដានៅកម្ពុជា ដែលបច្ចុប្បន្នមានក្រុមហ៊ុនកាណាដាមួយចំនួនបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។
លោក លឹម វិសាល ក៏បានជម្រាបគណៈប្រតិភូពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងនេះឱ្យបានឆាប់។
លោក Wayne Farmer បានលើកឡើងថា ទំហំគណៈប្រតិភូនាពេលនេះដែលមានប្រមាណជាង៨០ក្រុមហ៊ុន បង្ហាញពីចំណាប់អារម្មណ៍ខ្ពស់របស់ធុរជនកាណាដាលើកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

លោកបានកោតសរសើរជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជា និងបានសន្យាថានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគរបស់កាណាដាមកកម្ពុជាបន្ថែមទៀត។
លោកបានអញ្ជើញតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចូលរួមវេទិកាធុរកិច្ច និងវិនិយោគកាណាដា-អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ នៅខែកញ្ញាខាងមុខ និងវេទិកាភាពជាដៃគូរដ្ឋ-ផ្នែកឯកជនលើវិស័យហេដ្ឋារចនាសម្ព័ន្ធកាណាដា នៅទីក្រុង តូរ៉ុនតូ នាចុងឆ្នាំនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


