ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងផាកអ្នកជក់បារីអេឡិចត្រូនិកពី ១២០-២០០ ដុល្លារ
ក្រសួងសុខាភិបាលវៀតណាម មានគម្រោងផាកពិន័យជាប្រាក់ពី ៣-៥ លានដុង (១២០-២០០ ដុល្លារ) ចំពោះអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដោយគ្រោងនឹងបំផ្លាញផលិតផលទាំងនោះចោល តាមការគូសបញ្ជាក់ក្នុងសេចក្តីព្រាងក្រឹត្យរបស់ក្រសួងស្តីពីការពិន័យ ដែលបច្ចុប្បន្នកំពុងបើកទទួលមតិសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

សេចក្ដីព្រាងក្រឹត្យក៏ស្នើផងដែរ លើការផាកពិន័យពី ៥-១០ លានដុង ចំពោះបុគ្គលណាដែលអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់ផលិតផលទាំងនោះ ក្នុងទ្រព្យសម្បត្តិ ឬក្រោមការគ្រប់គ្រងរបស់ពួកគេ ដោយគ្មានការអន្តរាគមន៍ ឬរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច។
សេចក្ដីព្រាងក្រឹត្យដដែល ធ្វើឡើងក្រោយវៀតណាមក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី ៦ និងទី ៤៣ នៅទូទាំងពិភពលោកក្នុងការហាមឃាត់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី។

ខណៈទំនិញទាំងនោះ ត្រូវបានចុះបញ្ជីថាជាទំនិញហាមឃាត់ ហើយការបំពានណាមួយប្រឈមនឹង «ការផាកពិន័យ» ប៉ុន្តែវៀតណាមមិនទាន់មានការផាកពិន័យជាក់លាក់សម្រាប់ការកាន់កាប់ ឬប្រើប្រាស់ នៅឡើយទេ ដែលនាំឱ្យក្រសួងស្នើបទប្បញ្ញត្តិថ្មីទាំងនេះឡើង។
បើតាម VnExpress ការប្រើប្រាស់បារីអេឡិកត្រូនិក និងផលិតផល អេចន៍ ធី ភី កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅវៀតណាម ជាពិសេសក្នុងចំណោមមនុស្សវ័យជំទង់។ កន្លងមក ក្រសួងសុខាភិបាលវៀតណាមបានព្រមានថា ការប្រើប្រាស់មានគ្រោះថ្នាក់ជាពិសេសសម្រាប់យុវជន។
កាលពី ២ ឆ្នាំមុន មនុស្ស ១ ២២៤ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយការពុល ឬជំងឺពីបារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដោយសារសារធាតុរាវសម្រាប់បារីអេឡិចត្រូនិក មានផ្ទុកថ្នាំ៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


