Connect with us

ព័ត៌មានអន្ដរជាតិ

UBS៖ មនុស្ស ១ ០០០ នាក់ក្នុង១ថ្ងៃ ក្លាយជាសេដ្ឋីនៅសហរដ្ឋអាមេរិកឆ្នាំមុន

បានផុស

នៅ

របាយការណ៍ទ្រព្យសម្បត្តិសកលប្រចាំឆ្នាំ ២០២៥ ​ដោយក្រុមហ៊ុនធនាគារវិនិយោគស្វីស UBS បាន​បង្ហាញថា ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកបាន​កើនឡើងលឿនខ្លាំងកាលពីឆ្នាំមុន ដោយមាន​មនុស្សប្រមាណ ៣៧៩ ០០០ នាក់ បាន​ក្លាយជាសេដ្ឋីប្រាក់វាល់លានដុល្លារ ពេញមួយឆ្នាំ ឬជាង ១ ០០០ នាក់/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធ​របស់បុគ្គលឯកជន បានកើនឡើង ៤,៦ ភាគរយ នៅទូទាំងពិភព​លោក ហើយជាង ១១ ភាគរយ នៅសហរដ្ឋអាមេរិក ដែល​ជំរុញដោយស្ថិរភាពប្រាក់ដុល្លារអាមេរិក​ និងកំណើនទីផ្សារ ហិរញ្ញវត្ថុ​។ ក្នុងនោះផងដែរ សហរដ្ឋអាមេរិក រួមចំណែកជិត ៤០ ភាគរយ នៃសេដ្ឋីពិភព​លោក ក្នុងឆ្នាំ ២០២៤។ ​

របាយការណ៍បាន​គូសបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២៣​ អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក បាន​នាំមុខគេលើការស្ទុះងើបឡើងវិញនៃទ្រព្យសម្បត្តិសកល បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំ ២០២២។

តំបន់ចិនធំ ដែលរួមមាន​ចិនដីគោក ហុងកុង និងកោះតៃវ៉ាន់ បាននាំមុខគេកាលពីឆ្នាំ ២០២៤ លើ «បុគ្គល​មានទ្រព្យសម្បត្តិសុទ្ធពី ១០០ ០០០ – ១ ០០០ ០០០ លាន​ដុល្លារ» (២៨,២ ភាគរយ) ហើយបន្ទាប់មក គឺអឺរ៉ុបខាងលិច​ (២៥,៤ ភាគរយ) និង​អាមេរិកខាងជើង (២០,៩ ភាគរយ)។ ​

យ៉ាងណាមិញ ប្រជាជនទូទាំងពិភព​លោក​ភាគច្រើន រស់នៅជាមួយ​នឹង​ទ្រព្យសម្បត្តិក្រោមកម្រិតនោះ ដោយ ៨០ ភាគរយ នៃមនុស្សពេញវ័យក្នុងគំរូរបាយការណ៍របស់ UBS មានទ្រព្យសម្បត្តិសុទ្ធក្រោម ១០០ ០០០ ដុល្លារ។ ទូទាំងពិភព​លោក មាន​តែមនុស្សប្រមាណ ១,៦ ភាគរយ ប៉ុណ្ណោះ ដែល​បាន​ចុះបញ្ជីទ្រព្យសម្បត្តិដល់ ១ លាន​ដុល្លារ ឬលើសនោះ។ ​

UBS បាន​ព្យាករថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ​ទ្រព្យសម្បត្តិជាមធ្យមសម្រាប់មនុស្សពេញវ័យម្នាក់ៗនឹងកើនឡើងបន្ថែមទៀត ​ដោយ​សហរដ្ឋអាមេរិកនឹង​នាំមុខគេ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម